មនុស្ស ១៣នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះសាលារៀនមួយកន្លែងនៅប្រទេសចិន
- BY
- Pheakdey
- January 20, 2024
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារអន្តេវាសិកដ្ឋានមួយនៅកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២០ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងសាលា Yingcai ដែលមានទីតាំងស្ថិតនៅក្នុងភូមិ Yanshanpu នៃខេត្ត Henan ប៉ែកខាងជើងប្រទេសចិន។

ប្រភពខាងលើបានបន្តថា អគ្គីភ័យបានផ្តើមឆាបឆេះនៅម៉ោង ១១ យប់កាលពីយប់ម្សិលមិញនេះ ពោលគឺជាម៉ោងដែលក្រុមកូនសិស្សកំពុងតែគេងលក់តែម្តង ហើយរហូតដល់ម៉ោង ១១ និង៣៨នាទី ទើបក្រុមអ្នកពន្លត់អគ្គីភ័យទៅដល់ទីកន្លែងកើតហេតុ។ ទន្ទឹមនឹងមានអ្នកស្លាប់ ហេតុការណ៍ខាងលើនេះក៏បានបណ្តាលឲ្យមានមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់និងរងរបួសគឺសុទ្ធតែជាកូនសិស្សរៀននៅក្នុងសាលា Yingcai ទាំងអស់ ហើយពួកគេសុទ្ធតែមានផ្ទះនៅឆ្ងាយៗពីសាលាទើបសម្រេចមកស្នាក់ក្នុងសាលារៀនដើម្បីបានបន្តការសិក្សា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






