ភ្លេចខ្លួនប្រយ័ត្នស្តាយក្រោយណា! BEAR THE BEST រដូវកាលទី២ នឹងឈប់ទទួលពាក្យប្រឡងក្នុងថ្ងៃនេះហើយ
រួសរាន់ឡើងកុំឱ្យសំឡេងដ៏ល្អរបស់ខ្លួនត្រូវបានផ្អឹបទុក ត្រឹមច្រៀងឱ្យអ្នកភូមិស្ដាប់ បើគិតថាសមត្ថភាពមានគ្រប់គ្រាន់សំឡេងល្អហើយ សូមស្រូតរួសរាន់ទៅស្វែងរកពាក្យចូលប្រកួត BEAT THE BEST កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកឥលូវនេះទៅ។ បើតាមការប្រកាសពីស្ថានីយទូរទស្សន៍ហង្សមាស ដែលជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខលើកម្មវិធីប្រឡងចម្រៀងខាងលើនេះឱ្យដឹងថា ការទទួលពាក្យចូលប្រកួត នឹងបន្តទទួលត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤នេះហើយ។ ពោលនៅមិនដល់ប៉ុន្មានថ្ងៃទេ កុំឱ្យមានការស្ដាយក្រោយ ព្រោះដាក់ពាក្យមិនទាន់។

កម្មវិធីប្រឡងចម្រៀងដ៏ធំសម្បើម BEAT THE BEST រដូវកាលទី២ នេះកាន់តែអស្ចារ្យ ព្រោះប្រាក់រង្វាន់កាន់តែច្រើន។ អ្នកដែលមានសំឡេងល្អពិតប្រាកដនឹងអាចក្លាយជាម្ចាស់កញ្ចប់ប្រាក់ដ៏ធំមួយនេះ។ ចំពោះអ្នកដែលមានសំឡេងល្អជាងគេ មានប្រជាប្រិយភាពជាងគេ នឹងមានឱកាសទទួលបានប្រាក់រង្វាន់រហូតដល់ ២ ៤០០០ដុល្លារ និងក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មរស្មីហង្សមាស។
មកជាមួយរដូវកាលថ្មី ទស្សនីយភាពថ្មី វិញ្ញាសាកាន់តែថ្មីប្លែកជាមួយកំពូលគណៈកម្មការទាំង ៤រូបរបស់កម្មវិធី ដូចជា៖ កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណារាជ អ្នកនាង សួស វីហ្សា និងកញ្ញា ផន ស្រីខួច។ ពួកគាត់ទាំង ៤ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទៀងផ្ទាត់ស្ដាប់សំឡេងដ៏ល្អពិតប្រាកដ ដែលអាចមានជោគវាសនាក្លាយជាម្ចាស់ពាន។
ដូច្នេះសូមត្រៀមខ្លួនទាំងអស់គ្នា! យកសំឡេងដ៏ល្អរបស់អ្នក មក BEAT ជាមួយកំពូលគណៈកម្មការទាំង៤ មិនថាអ្នកមានសំឡេងទំរង់ប្រភេទណា គណៈកម្មការដ៏ឆ្នើមទាំង ៤រូប កំពុងរង់ចាំទទួលស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី២។ រួសរាន់ដាក់ពាក្យមកឥឡូវនេះ ដោយគ្រាន់តែថតសំឡេងខ្លួនឯងច្រៀងផ្ទាល់ជាវីដេអូឃ្លីប រួចផ្ញើមកកាន់ Telegram ដែលមានលេខទូរស័ព្ទ 099 471 221 តែមួយគត់៕