ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកអង្គរបូរី ឃាត់រថយន្ត ២គ្រឿងលួចដឹកសាច់បង្កកខុសច្បាប់ជាង ៣តោន យកទៅដុតកម្ទេចចោល

    BY SOMATEY May 25, 2026
    រដ្ឋបាលស្រុកអង្គរបូរី ឃាត់រថយន្ត ២គ្រឿងលួចដឹកសាច់បង្កកខុសច្បាប់ជាង ៣តោន យកទៅដុតកម្ទេចចោល

    ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងលើការនាំចូលសាច់បង្កកគ្មានគុណភាព កម្លាំងចម្រុះនៃរដ្ឋបាលស្រុកអង្គរបូរី បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់បានរថយន្តចំនួន ០២គ្រឿង ដែលលួចដឹកជញ្ជូនសាច់បង្កកខុសច្បាប់សរុបជាង ៣តោន យកទៅដុតកម្ទេចចោលភ្លាមៗ។ ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។

    ក្នុងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោក នួន ប៉ិន អធិការនគរបាលស្រុក ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត និងការិយាល័យគយនិងរដ្ឋាករបាក់ដៃ បានដេញស្ទាក់ និងឃាត់រថយន្តសង្ស័យចំនួន ០២គ្រឿងខាងលើ។ ជាលទ្ធផល បន្ទាប់ពីការត្រួតពិនិត្យជាក់ស្តែង ក្រុមការងារចម្រុះបានរកឃើញសាច់បង្កកនាំចូលដោយខុសច្បាប់ គ្មានលិខិតអនុញ្ញាត និងគ្មានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារអនាម័យត្រឹមត្រូវ សរុបចំនួន ៣៨៥កេស ដែលមានទម្ងន់ស្មើនឹង ៣.០៤២ គីឡូក្រាម។ ក្រោយពីបានរកឃើញបទល្មើសជាក់ស្តែង និងដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ក្រុមការងារចម្រុះបាន សម្រេចដឹកជញ្ជូនវត្ថុតាងសាច់បង្កកអត់ច្បាប់ទាំងនោះ យកទៅដុតកម្ទេចចោលភ្លាមៗ នៅទីតាំងរណ្តៅសម្រាមទួលស្លែង ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីជៀសវាងការហូរចូលទៅក្នុងទីផ្សារ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ៕

    ប្រភព វិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay