ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវជាតិលេខ១១៖ ការតភ្ជាប់ដ៏រឹងមាំពីអ្នកលឿងទៅថ្នល់ទទឹង ជំរុញវិស័យដឹកជញ្ជូន និងទេសចរណ៍

    BY SOMATEY May 25, 2026
    ផ្លូវជាតិលេខ១១៖ ការតភ្ជាប់ដ៏រឹងមាំពីអ្នកលឿងទៅថ្នល់ទទឹង ជំរុញវិស័យដឹកជញ្ជូន និងទេសចរណ៍

    ផ្លូវជាតិលេខ១១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ លើសពីនេះទៅទៀត ផ្លូវនេះថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ។

    សូមជម្រាបថា ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឹង) ដែលមានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ ១) ខេត្តព្រៃវែងដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ ៧) ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay