ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថែសុខភាព! ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឱ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមករា ចុះត្រជាក់

    BY Liny Chan January 23, 2024
    ថែសុខភាព! ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឱ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមករា ចុះត្រជាក់

    ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រសួងបានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលមកលើខាងជើង និង ឦសានកម្ពុជាជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម(៥-៧ម៉ែត្រ/វិនាទី) ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤៖
    ១-តំបន់វាលទំនាប ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី។

    ២-តំបន់ខ្ពង់រាប ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២២°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី
    ⁃ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C។

    ៣-តំបន់មាត់សមុទ្រ ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
    ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕

    ប្រភព​៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: