Apple នឹងចេញលក់ iPad ស៊េរីថ្មី ដែលមានទំហំអេក្រង់រហូតដល់ ១០,២ អ៉ីញ និង ១០,៥ អ៉ីញ
- March 16, 2019
យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ iPad ស៊េរីថ្មីជំនាន់ទី ៧ របស់ខ្លួននៅក្នុងឆ្នាំនេះ ជាមួយនឹងបច្ចេកវិទ្យាទំនើបជាង និងទំហំអេក្រង់ធំជាង iPad ជំនាន់មុនៗផងដែរ។ តាមសារព័ត៌មានដែលគេទទួលបាន iPad ជំនាន់ទី ៧ របស់ក្រុមហ៊ុន Apple នឹងមាន ២ ម៉ូឌែល គឺ iPad 7th ដែលមានទំហំអេក្រង់ ១០,២ អ៉ីញ និង iPad non-Pro ដែលមានអេក្រង់ទំហំ ១០,៥ អ៉ីញ។

បើធៀបទៅនឹង iPad ស៊េរីមុនៗ គឺមានទំហំអេក្រង់ធំអស់ត្រឹមតែ ៩,៧ ប៉ុណ្ណោះ។ យ៉ាងណាក្តី iPad ជំនាន់ទី ៧ ទាំង ២ ម៉ូឌែលនេះ នឹងមិនត្រូវចេញលក់ក្នុងពេលតែមួយនោះទេ តែអាចមុនក្រោយគ្នាតែបន្តិចប៉ុណ្ណោះ។ សម្រាប់ iPad ទាំង ២ ម៉ូឌែលនេះ ត្រូវបានគេរាយការណ៍ថា នឹងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ មិនចាញ់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយឡើង។ ចំពោះតម្លៃរបស់វាវិញ ត្រូវបានគេធ្វើការប៉ាន់ស្មានថា អាចមានតម្លៃរហូតដល់ ៩៩៥ ដុល្លារ សម្រាប់ iPad 7th និងតម្លៃ ១២៤៥ ដុល្លារ សម្រាប់ iPad non-Pro៕

អត្ថបទ៖ ភក្តី
ប្រភព៖ gsmarena
- Share This Post:






