អន្តរជាតិ

ebay កាត់បន្ថយការងារចំនួន ១,០០០កន្លែង

BY
Pheakdey
January 24, 2024

អាមេរិក៖ ក្រុមហ៊ុន eBay Inc នឹងកាត់បន្ថយការងារចំនួន ១,០០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៤ ខែមករានេះ។ កម្លាំងការងារចំនួន ១,០០០កន្លែងនេះគឺស្មើនឹងកម្លាំងការងារប្រមាណជា ៩%នៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក។

បើតាមលោក Jamie Iannone ដែលជានាយកប្រតិបត្តិក្រុមហ៊ុន eBay Inc បានបញ្ជាក់ថា ការកាត់កន្ថយចំនួនការងារនេះគឺត្រូវបានធ្វើឡើងតាមស្ថានភាពជាក់ស្តែងរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ពោលគឺក្រុមហ៊ុនមានតម្រូវការប្រើប្រាស់បុគ្គលិកតិចជាងមុនដ្បិតសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាងមុនផងដែរ។ គួរបញ្ជាក់ជូនថា eBay គឺជាទីផ្សារ Online ដ៏ធំមួយនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយកាលពីខែកុម្ភៈឆ្នាំមុនក្រុមហ៊ុនខ្នាតយក្សមួយនេះក៏បានកាត់បន្ថយបុគ្គលិកចំនួន ៥០០រួចម្តងហើយដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: