ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សា៖ កូរ៉េខាងជើងកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) លើគ្រប់វិស័យរាប់ចាប់តាំងពីការក្លែងធ្វើហ្គេមសង្គ្រាមរហូតដល់ការឃ្លាំមើលរដ្ឋាភិបាល ដែលជារឿងគួរឲ្យព្រួយបារម្ភមួយសម្រាប់ពិភពលោក

    BY Pheakdey January 25, 2024
    ការសិក្សា៖ កូរ៉េខាងជើងកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) លើគ្រប់វិស័យរាប់ចាប់តាំងពីការក្លែងធ្វើហ្គេមសង្គ្រាមរហូតដល់ការឃ្លាំមើលរដ្ឋាភិបាល ដែលជារឿងគួរឲ្យព្រួយបារម្ភមួយសម្រាប់ពិភពលោក

    ការសិក្សាមួយបានបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងការរៀនអំពីម៉ាស៊ីន (Machine Learning) យ៉ាងខ្លាំង ពោលគឺស្ថិតនៅក្នុងកម្រិតគួរឲ្យព្រួយបារម្ភមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាអំពីការមិនរីកសាយភាយអាវុធ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។

    នៅក្នុងការសិក្សាបានបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងតែអភិវឌ្ឍបញ្ញាសិប្បនិម្មិតនិងការរៀនអំពីម៉ាស៊ីនលើវិស័យសំខាន់ជាច្រើនរាប់ចាប់តាំងពីរបៀបឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ការការពារម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ការក្លែងធ្វើហ្គេមសង្គ្រាម និងរហូតដល់ការឃ្លាំមើលរបស់រដ្ឋាភិបាលទៀតផង។ បើតាមខ្លឹមសារនៅក្នុងការសិក្សាដែលត្រូវបានសរសេរឡើងដោយអ្នកនិពន្ធឈ្មោះ Kim Hyuk ក៏បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះក្រុមអ្នកស្រាវជ្រាវអំពីផ្នែកបញ្ញាសិប្បនិម្មិតកូរ៉េខាងជើងកំពុងតែធ្វើការយ៉ាងសកម្មជាមួយក្រុមអ្នកស្រាវជ្រាវអន្តរជាតិជាច្រើនរូបហើយនៅក្នុងនោះក៏មានក្រុមអ្នកស្រាវជ្រាវជនជាតិចិនផងដែរ។ គួរកត់សម្គាល់ថា ប្រសិនបើកូរ៉េខាងជើងមានសមត្ថភាពអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីគ្រប់គ្រងលើការងារគ្រប់បែបយ៉ាងដូចដែរការសិក្សាបានរកឃើញមែននោះ គឺវាច្បាស់ណាស់ថាកូរ៉េខាងជើងអាចអុកឡុកពិភពលោកទាំងមូលបានយ៉ាងងាយ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ The Strait Time

    Share This Post: