ឧបនាយករដ្ឋមន្រ្តី ស សុខា បណ្ដេញលោកអនុសេនីយ៍ឯក ណាត រតនា មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ចេញពីក្របខ័ណ្ឌ
- January 25, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញលោកអនុសេនីយ៍ឯក ណាត រតនា មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ចេញពីក្របខ័ណ្ឌ។

ឧបនាយករដ្ឋមន្រ្តី ស សុខា បានអនុវត្តវិន័យចំពោះលោកអនុសេនីយ៍ឯក ណាត រតនា អត្តលេខ ៧៥៩៥១ មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ចៀច នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កង កម្លាំងនគរបាលជាតិ ៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






