ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការសហព័ន្ធអាមេរិកបង្គាប់ឲ្យលោក Trump បង់ប្រាក់សំណង ៨៣,៣លានដុល្លារទៅកាន់លោកស្រី E. Jean Carroll ខណៈលោក Trump នឹងប្តឹងឧទ្ធរណ៍

    BY Pheakdey January 27, 2024
    តុលាការសហព័ន្ធអាមេរិកបង្គាប់ឲ្យលោក Trump បង់ប្រាក់សំណង ៨៣,៣លានដុល្លារទៅកាន់លោកស្រី E. Jean Carroll ខណៈលោក Trump នឹងប្តឹងឧទ្ធរណ៍

    អាមេរិក៖ តុលាការសហព័ន្ធប្រចាំទីក្រុង Manhattan បានបង្គាប់ឲ្យអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបង់ប្រាក់ចំនួន ៨៣,៣លានដុល្លារឲ្យទៅលោកស្រី E. Jean Carroll ជុំវិញរឿងអាស្រូវដែលមានអាយុកាលដ៏យូរអង្វែងមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែមករានេះ។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងតបតាមពាក្យបណ្តឹងរបស់លោកស្រី E. Jean Carroll ដែលអះអាងថា លោក Donald Trump បានបំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាអ្នកកាសែតដ៏គួរឲ្យទុកចិត្តម្នាក់តាមរយៈការបដិសេដថា លោក Donald Trump មិនបានចាប់រំលោភគាត់នោះទេ។

    គួរកត់សម្គាល់ថា បច្ចុប្បន្ននេះលោកស្រី E. Jean Carroll មានអាយុ ៨០ឆ្នាំទៅហើយ ខណៈរឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ម្លេះ និងបានកើតឡើងនៅក្នុងអគារពាណិជ្ជកម្ម Bergdorf Goodman ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង​ Manhattan។ នៅក្នុងសាលក្រមចំពោះករណីខាងលើនេះតុលាការសហព័ន្ធក្រុង Manhattan បានបញ្ជាក់ថា នៅក្នុងប្រាក់សំណងទាំង ៨៣,៣លានដុល្លារនោះ គឺមានប្រាក់សំណងចំនួន ១៨,៣លានដុល្លារជាសំណងសម្រាប់ការខូចខាតកេរ្តិ៍ឈ្មោះនិងរាងកាយរបស់លោកស្រី E. Jean Carroll  ខណៈ ៦៥លានដុល្លារផ្សេងទៀតគឺជាប្រាក់សំណងចំពោះការដាក់ទណ្ឌកម្មឲ្យរូបគាត់ត្រូវរស់នៅជាមួយរឿងអាស្រូវអស់រយៈពេលជាច្រើនកន្លងមកនេះ។​ យ៉ាងណាក្តី សម្រាប់លោក Donald Trump ដែលត្រូវបានគេមើលឃើញថា គឺជាបុគ្គលមានប្រជាប្រិយភាពខ្លាំងក្នុងការឈរឈ្មោះជាបេក្ខភាពប្រធាធិបតីអាមេរិកនៅចុងឆ្នាំនេះនឹងប្តឹងឧទ្ធរណ៍ចំពោះសាកក្រមខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: