លោក ស៊ូ សេងហ៊ួ ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការរាជធានីភ្នំពេញ បញ្ឈប់បង្ហោះវីដេអូ ពាក់ព័ន្ធនឹងគ្រូបារមីនៅលើបណ្ដាញសង្គម
- January 30, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុករបស់ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានបង្ហាញកំណត់ហេតុនៃការចុះកិច្ចសន្យារបស់ លោក ស៊ូ សេងហ៊ួ ជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

មន្ទីរធម្មការ និងសាសនា សូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ៕







- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






