ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្មាន់កាំភ្លើងជ្រុលនិយមដែលសម្លាប់មនុស្ស ៤៩នាក់ និងធ្វើឱ្យរបួស ៤៨នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារវិហារអ៉ីស្លាមចំនួន ២ ពេលនេះបញ្ជូនខ្លួនទៅតុលាការហើយ

    BY autoadmin March 16, 2019
    ខ្មាន់កាំភ្លើងជ្រុលនិយមដែលសម្លាប់មនុស្ស ៤៩នាក់ និងធ្វើឱ្យរបួស ៤៨នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារវិហារអ៉ីស្លាមចំនួន ២ ពេលនេះបញ្ជូនខ្លួនទៅតុលាការហើយ

    ខ្មាន់កាំភ្លើងជ្រុលនិយមម្នាក់ ដែលបានថតវីដេអូ Live-Stream ក្នុងកំឡុងពេលចូលបាញ់ប្រហារក្នុងវិហារអ៊ីស្លាមចំនួន ២ នៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ និងបានសម្លាប់អ្នកកាន់សាសនាអ៊ីស្លាម ដែលកំពុងថ្វាយបង្គំព្រះចំនួន ៤៩នាក់ ត្រូវបានបញ្ជូនខ្លួនមកតុលាការហើយនៅថ្ងៃសៅរ៍នេះ។ ជនជ្រុលនិយមនេះមានឈ្មោះថា Brenton Tarrant អាយុ ២៨ឆ្នាំ កើតនៅប្រទេសអូស្ត្រាលី រូបគេត្រូវបានមើលឃើញថា មានជាប់ខ្នោះដៃ ខណៈដើរចូលក្នុងតុលាការអមដោយប៉ូលិស ហើយការចោទប្រកាន់បន្ថែមទៀតមកលើជនម្នាក់នេះ ត្រូវបានគេរំពឹងទុកផងដែរ។

    មនុស្ស ៤៩នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅវិហារអ៊ីស្លាមចំនួន ២ នៅកណ្តាលក្រុង Christchurch (New Zealand) កាលពីថ្ងៃសុក្រ ខណៈ ៤៨នាក់ ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាល។ នៅក្នុងការវាយប្រហារភេរវកម្មដែលធ្វើឡើងដោយជនស្បែកសមួយនេះ ត្រូវបានគេយល់ថា ជាសកម្មភាពរើសអើងជាតិសាសន៍ចំពោះក្រុមអ្នកកាន់សាសនាអ៊ីស្លាម៕

    អត្ថបទ៖​ លីដា
    ប្រភព៖ channelnewsasia

    Share This Post: