មន្ត្រីក.ប.ប. រកឃើញទំនិញពពុះសណ្តែកមានផ្ទុកសារធាតុបូរ៉ាក់ និងទំនិញចម្រុះបំពានសិទ្ធិផ្តាច់មុខសរុបជាង ២៤០គីឡូក្រាម
- February 1, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មន្រ្តីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារនានា ដោយបានធ្វើតេស្តបឋមលើទំនិញហូបចុក និងត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់លើទំនិញចម្រុះគ្រប់ប្រភេទ។

ជាលទ្ធផល តាមរយៈការធ្វើតេស្តបឋម មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក ផ្ទុកសារធាតុគីមីបូរ៉ាក់ (Borax) ចំនួន ៩គីឡូក្រាម ទំនិញចម្រុះរួមមាន គ្រាប់ពូជចំរុះ ឡេ យិនសិន ហួសអាយុកាលប្រើប្រាស់និងពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ចំនួន ៣២.៤៥គីឡូក្រាម និង ទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ២០៨.២២គីឡូក្រាម។
ទំនិញដែលពុំមានអនុលោមភាព ត្រូវបានមន្ត្រីយើងដកហូត យកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីបន្តនីតិវិធី។ ក្នុងសកម្មភាពនេះដែរ មន្រ្តីយើងបានពន្យល់ណែនាំឱ្យអាជីវករត្រូវយកចិត្តទុកដាក់ថែទាំទំនិញ និងតាំងលក់ផលិតផលដែលមានអនុលោមភាពស្របតាមច្បាប់ជាធរមាន៕











ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
- Share This Post:






