អន្តរជាតិ

ធនាគារដ៏ធំមួយរបស់អាឡឺម៉ង់ប្រកាសកាត់បន្ថយការងារ ៣,៥០០កន្លែង ក្រោយប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង

BY
Pheakdey
February 1, 2024

អាឡឺម៉ង់៖ Deutsche Bank ដែលជាធនាគារដ៏ធំមួយរបស់ប្រទេសអាឡឺម៉ង់បានប្រកាសកាត់បន្ថយការងារចំ​នួន ៣,៥០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈនេះ។ ការប្រកាសកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺមិនធ្លាប់កើតមាននោះទេចំពោះធនាគារដ៏មានសក្តានុពលមួយនេះ បើគិតចាប់តាំងពេលបង្កើតឡើងនៅក្នុងឆ្នាំ១៨៧០មក។

ប្រភពខាងលើបានបន្តថា ការប្រកាសអំពីគម្រោងកាត់បន្ថយការងារចំនួន ៣,៥០០កន្លែងខាងលើនេះបានកើតឡើងក្រោយប្រាក់ចំណូលរបស់ធនាគារបានធ្លាក់ចុះអស់ចំនួន ៣០%នៅត្រីមាសទី៤នៃឆ្នាំ២០២៣កន្លងទៅនេះ។ បើយោងតាមរបាយការណ៍ប្រាក់ចំណេញរបស់ធនាគារ Deutsche Bank បានបង្ហាញថា ក្នុងរយៈពេលពេញមួយឆ្នាំនៅក្នុងឆ្នាំ២០២៣កន្លងទៅនេះប្រាក់ចំណូលរបស់ធនាគារបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ពោលគឺធ្លាក់ចុះពី ៥,០៣ពាន់លានអឺរ៉ូ (៥,៤២ពាន់លានដុល្លារអាមេរិក) មកសល់ត្រឹមចំនួន ៤,២១ពាន់លានអឺរ៉ូ (៤,៥៣ពាន់លានដុល្លារអាមេរិក)៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

 

Share This Post: