រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចបញ្ចប់តំណែង មន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន ៩រូប
- February 3, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចបញ្ចប់តំណែង មន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន ៩រូប ក្នុងនោះរួមមាន៖ ឧត្តមសេនីយ៍ឯក ៤រូប, ឧត្តមសេនីយ៍ទោ ១រូប, ឧត្តមសេនីយ៍ត្រី ១រូប, វរសេនីយ៍ឯក ២រូប និងវរសេនីយ៍ទោ ១រូប ។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែងអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន ចំនួន៥រូប ដូចមានរាយនាមខាងក្រោម៖
១- លោកស្រីឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អត្តលេខ ០៤៤៥៦
២- លោកឧត្តមសេនីយ៍ឯក កៅ មុយឃាង អត្តលេខ ០៤៥៤៦
៣- លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អត្តលេខ ០៦៦៧៨
៤- លោកឧត្តមសេនីយ៍ឯក កៅ កេសរៈ អត្តលេខ ៣៩១០០
៥- លោកស្រីវរសេនីយ៍ឯក ចូវ ណាថេន អត្តលេខ ៧១៩៤៣។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន៤រូប ដូចមានរាយនាមខាងក្រោម ៖
១- លោកឧត្តមសេនីយ៍ត្រី យី ភារ៉ា អត្តលេខ ៧៦៩០៩ ពីគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ១ ដែលមានឋានៈស្មើ អគ្គនាយករង
២-លោកឧត្តមសេនីយ៍ទោ បឿ លំអង អត្តលេខ ៦៤១៨២ ពីនាយកវិទ្យាស្ថាន ព័ត៌មានវិទ្យានិងភាសាបរទេស
៣- លោកវរសេនីយ៍ឯក នូ ផារ៉ាត់ អត្តលេខ ៧៦៩០៤ ពីគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើ ប្រធាននាយកដ្ឋាន
៤ -លោកស្រីវរសេនីយ៍ទោ ទេព និមល អត្តលេខ ៥៩៨០៣ ពីគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើ ប្រធាននាយកដ្ឋាន ៕


- Share This Post:






