សង្គម

អាជ្ញាធរយកគ្រឿងចក្រមកជួយកាយសំរាម និងដាក់កម្លាំងជួយសម្អាតប្រឡាយបឹងត្របែក

BY
Khmernote Media
March 16, 2019

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបញ្ហាសំរាមនៅលូទឹកស្អុយ ម្តុំបឹងត្របែក បានកំពុងក្លាយជាប្រធានបទ ដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាជជែកវែកញែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គម។ បើទោះបីជាមានក្រុមអ្នកស្ម័គ្រចិត្តនាំគ្នាមកប្រមូលសំរាមទាំងនោះចេញពីលូទាំងយប់ទាំងថ្ងៃក៏ដោយ ក៏គេសង្កេតឃើញសំរាមនៅតែកើតមានមកវិញដដែល។

កាលពីពេលថ្មីៗនេះផងដែរ រដ្ឋបាលខណ្ឌចំការ សហការជាមួយមន្ទីរសាធារណ:ការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមកធ្វើការសម្អាតសំរាមនៅក្នុងប្រឡាយបឹងត្របែកនោះ ដោយប្រើប្រាស់គ្រឿងចក្រមកធ្វើការកាយសំរាម ដែលកកស្ទះក្នុងប្រឡាយទាំងនោះចេញ។ អាជ្ញាធរក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែក​ និងប្រជាពលរដ្ឋ ដែលធ្លាប់យកសំរាមមកបោះចោលក្នុងប្រឡាយ​ រឺតាមមាត់ប្រឡាយបឹងត្របែក​ សូមបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់​ វេចខ្ចប់​ និងរក្សាទុកសំរាមរបស់បងប្អូន​ ដោយទុកអោយក្រុមហ៊ុន​ប្រមូលសំរាមជាអ្នកទទួលយក ដេីម្បីអោយទីក្រុងភ្នំពេញយេីងមានសោភ័ណភាពស្រស់ស្អាត​ រដ្ឋបាលខណ្ឌចំការមន​ សង្ឃឹមនឹងជឿជាក់ថា​ បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយរដ្ឋបាលខណ្ឌចំការមន៕

អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលខណ្ឌចំការមន

Share This Post: