មន្ត្រីជំនាញ ជួយសម្របសម្រួលការដាក់ពង្រាយ ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោង នៅឧទ្យានជាតិសមុទ្រកោះរ៉ុង
- February 5, 2024
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរនាវីទោ កាន់ ភារៈ អនុប្រធានការិយាល័យហ្វឹកហ្វឺន ប្រចាំការទីបញ្ជាការជួរមុខ បានអញ្ជើញចូលរួមជួយសម្របសម្រួលការដាក់ពង្រាយ ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោងនៅឧទ្យានជាតិសមុទ្រកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចំនួន ១០ដុំ នៅ១០ទីតាំងផ្សេងៗគ្នា។

ការដាក់ពង្រាយនេះមានការចូលរួមសហការពី អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ៕











ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






