ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា នារីឈ្មោះម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ និងស្នើឱ្យអ្នកនិពន្ធចេញមកសារភាពឱ្យទាន់ពេល

BY
Khmernote Media
February 7, 2024

រាជធានីភ្នំពេញ៖ ករណីនារីឈ្មោះ គង់ ម៉ូលីកា បានសរសេរសារបង្ហោះក្នុងគ្រុប Telegram ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ចំនួន២០ដុល្លារ បង់តាម ABA ទៅឱ្យជនស៊ីវិលនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នារីឈ្មោះ ម៉ូលីកា នេះ មិនមែនជាតួអង្គក្នុងរឿងនេះទេ និងស្នើឱ្យជន ដែលតែងនិពន្ធ ចេញមកសារភាពឱ្យទាន់ពេល។

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន! ក្មួយពិតជាចិត្តដាច់មែន មិនព្រមមកស្នងការដ្ឋាននគរបាលរាជធានី ដើម្បីសហការណ៍ជាមួយពូ ដើម្បីរកយុត្តិធម៌ជូនក្មួយ! ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច! ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថាក្មួយស្រីម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ(ខ្ញុំស្នើសុំអ្នកនិពន្ធចេញសារភាពឱ្យទាន់ពេល) ព្រោះខ្ញុំត្រូវការរកយុត្តិធម៌ និងកិត្តិយសឱ្យអ្នករងគ្រោះពិតប្រាកដ! អំពីខ្ញុំបាទ រាជសឹង្ហ»

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានការផ្ទុះចែករំលែកពេញបណ្ដាញសង្គម លើគណនីហ្វេសបុកមួយដែលមានឈ្មោះម៉ូលីកា បានធ្វើការបង្ហោះទាក់ទងនឹងប៉ូលិសចរាចរណ៍បានផាកពិន័យនាង នៅពេលដែលកំពុងដឹកម្តាយទៅពេទ្យ (ម្តាយមានអាការៈថប់ដង្ហើម) ហើយប៉ូលិសចរាចរណ៍ម្នាក់បានឲ្យនាងផ្ញើប្រាក់ផាក តាម ABA និងឆ្លៀតសុំលេខទូរស័ព្ទ ផ្ញើសារមកញ៉ែនាងទៀត។

ខាងក្រោមនេះជាសំណេររបស់ប្អូនស្រីម៉ូលីកា ដែលបានរៀបរាប់រឿងដែលបានកើតហេតុ៖

« នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូ ៗ មេ ប៉ូលិស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ ម្សិលមិញថ្ងៃព្រហស្បត៍ ទី១ ខែ កុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ២៖០០រសៀល នាងខ្ញុំបានចេញពីរផ្ទះនៅស្ទឹងមានជ័យដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយ ថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ញុំាអត់ទៀងទាត់ក៏បានធ្វើទុក្ខគាត់ខ្លាំង។

នុះមកដល់ចំណុង ស្តុប ក្តាន់ នៅវេលាម៉ោង 2:53pmរសៀល នាងខ្ញុំឃើញស្តប់ពណ៌លោតហើយ ឡានខ្ញុំជ្រុង ក៏បានឈប់ គោរពច្បាប់មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស សរ ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៅមុខទៀតឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីស គ្នា ៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយ បានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់ តើខ្ញុំខុសអី? គាត់ថា មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហែងចុះសិនបើគាត់ដកចង្ការមាន់ចាំអាញហៅឡានពេទ្យដឹងទៅពេទ្យ😤

ពេលខ្ញុំទៅជួបពូប៉ូលីសម្នាក់ទៀតនៅអង្គុយក្បែរម៉ូតូគាត់សុំត្រួតពិនិ្យប័ណ្ណបើកបរ ពេលនោះខ្ញុំអោយគាត់មើលហើយគាត់ថា ចុះឯណា វិញ្ញាប័ត្រ ឆៀក និង កាតគ្រី គាត់ថាឡានមីអូនឯង ផុត ឆៀកហើយ ចឹង មាត្រ ៨០ គេពិន័យ ឆៀក ២០មុឺន មួយទៀត ឈប់លើគំនូស 15 មុឺន ទៀត ខ្ញុំថាពូ ខ្ញុំសុំជូនពូ 20 $ ទៅបានហើយ ព្រោះប្រញាប់ម្តាយទៅពេទ្យ គាត់បើប្រញាប់ បង់ គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃអោយ សល់ ២៥ មុឺន រៀល ចុងក្រោយគាត់ថាបើអត់លុយយកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរខណ្ឌ នៅឯណាគាត់ថានៅដូនពេញ ខ្ញុំថាឥឡូវពូយកប៉ុន្មានតែមានតែគង់ 17មុឺន រៀលទេ គាត់ ថាទៅជួបមេគាត់ដែលពាក់ សុីវិលទៅ ពេលទៅជួប បងជនសុីវិលនោះគាត់ គាត់បាញ់ ABA មក ហើយ យក 20$ ទៅអោយកូនចៅគាត់មិញទៅ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ នាងខ្ញុំសួរ គាត់ថា ចុះឯណាប័ណ្ណផាកគាត់ថាបើចង់បានយកឡានទៅខណ្ឌសិន រឺ យកទៅ ក្រោយវាំង ហើយជនសុីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយសុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់ សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡានផង”៕

ប្រភព៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ

Share This Post: