អន្តរជាតិ

អ៊ីតាលីកាត់ទោសមេខ្លោងនាំជនភៀសខ្លួនឆ្លងដែនតាមសមុទ្រម្នាក់ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំនិងពិន័យជាង ៣លានដុល្លារ ជុំវិញករណីលិចទូកមួយគ្រឿងបណ្តាលឲ្យជនភៀសខ្លួនជាង ៩០នាក់បាត់បង់ជីវិត

BY
Pheakdey
February 8, 2024

អ៊ីតាលី៖ តុលាការអ៊ីតាលីបានកាត់ទោសឲ្យបុរសជនជាតិតួគីម្នាក់ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ជុំវិញករណីដែលរូបគាត់គឺជាដើមហេតុបង្កឲ្យមានទូកដឹកជនភៀសខ្លួនមួយគ្រឿងលិចនិងបានបណ្តាលឲ្យមានមនុស្សជាង ៩០នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈនេះ។ ជនជាប់ចោទរូបនេះមានឈ្មោះថា Gun Ufuk ខណៈហេតុការណ៍លិចទូកខាងលើនេះបានកើតឡើងតាំងពីខែកុម្ភៈឆ្នាំកន្លងទៅម្លេះ។

(រូបតំណាង)

ក្រៅតែពីបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារហើយ លោក Gun Ufuk ក៏ត្រូវតុលាការអ៊ីតាលីបង្គាប់ឲ្យបង់ប្រាក់សងជំងឺចិត្តសរុបចំនួន ៣លានអឺរ៉ូ (៣,២លានដុល្លារអាមេរិក) ទៅកាន់គ្រួសារជនរងគ្រោះផងដែរ។ បើតាមតុលាការអ៊ីតាលីបានរកឃើញថា លោក Gun Ufuk គឺជាអ្នករៀបចំនាំយកជនភៀសខ្លួនចំនួន ១៨០នាក់ពីភាគខាងលិចប្រទេសតួគីមកកាន់ប្រទេសអ៊ីតាលី ដោយរូបគាត់ក៏ជាអ្នកបើកទូកឆ្លងកាត់សមុទ្រដោយផ្ទាល់តែម្តងដើម្បីនាំយកជនភៀសខ្លួនទាំងនោះមកកាន់ទឹកដីអ៊ីតាលី។ យ៉ាងណាក្តី ទូកដែលមានផ្ទុកមនុស្សជិត ២០០នាក់នោះបានលិចនៅលើដែនសមុទ្រនៃប្រទេសអ៊ីតាលី និងបានបណ្តាលឲ្យមានពលរដ្ឋតួគីចំនួន ៩៤នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

(រូបតំណាង)

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: