អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដីនៅហ្វីលីពីនកើនឡើងដល់ ៥៤នាក់ ខណៈ ៦៣នាក់កំពុងបន្តបាត់ខ្លួន

BY
Pheakdey
February 12, 2024

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានរកឃើញសាកសពជនរងគ្រោះក្នុងហេតុការណ៍បាក់ដីនៅខេត្ត Davao de Oro ចំនួន ១៩នាក់បន្ថែមទៀត ក្រោយគ្រោះថ្នាក់បានកើតឡើងអស់រយៈពេល ៦ថ្ងៃមកហើយ។ ដូចនេះបើគិតត្រឹមថ្ងៃចន្ទ ទី១២ ខែកុម្ភៈនេះគឺតួលេខអ្នកស្លាប់សរុបបានកើនឡើងរហូតដល់ ៥៤នាក់ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅបន្តធ្វើឡើងជាធម្មតា។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Phil Star បានបញ្ជាក់ថា​ តួលេខអ្នករងរបួសក៏មានការកើនឡើងផងដែរ​ ពោលគឺបានកើនឡើងដល់ ៣២នាក់ ខណៈគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៦៣នាក់ទៀតនៅបន្តបាត់ខ្លួន។ គួររម្លឹកជូនថា នៅក្នុងប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះកាលពីថ្ងៃសុក្រកន្លងទៅក្រុមអ្នកជួយសង្គ្រោះបានរកឃើញក្មេងស្រីអាយុ ៣ឆ្នាំម្នាក់នៅក្រោមគំនរបាក់បែក ហើយវាគឺជារឿងមិនគួរឲ្យជឿមួយដែលក្មេងស្រីរូបនេះមានសំណាងនៅរស់រានមានជីវិតក្រោយបានជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេលជាច្រើនថ្ងៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Phil Star

Share This Post: