អន្តរជាតិ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានឹងត្រូវដោះលែងឲ្យមានសេរីភាពមុនពេលកំណត់

BY
Pheakdey
February 13, 2024

ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងឲ្យមានសេរីភាពមុនពេលកំណត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៣ ខែកុម្ភៈនេះ។ គួរកត់សម្គាល់ថា នាពេលកន្លងមកអតីតនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ព​ន្ធនាគាររយៈពេល ៨ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយនិងការរំលោភអំណាច តែក្រោយមកព្រះមហាក្សត្រថៃគឺព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន បានជួយបន្ថយទោសមកសល់ត្រឹមរយៈពេល ១ឆ្នាំ។

យ៉ាងណាក្តី គិតត្រឹមពេលនេះអតីតម្ចាស់ក្លឹបបាល់ទាត់ Manchester City វ័យ ៧៤ឆ្នាំរូបនេះទើបត្រលប់មកកាន់ប្រទេសថៃវិញបានត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ ក្រោយរូបលោកបានធ្វើការនិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ ពោលគឺក្រោយពេល​ក្រុមយោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែងជានាយករដ្ឋមន្ត្រី។ បើតាមលោក Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសចំនួន ៩៣០នាក់ផ្សេងទៀតដែលត្រូវដោះលែងឲ្យមានសេរីភាពជាធម្មតាវិញនៅសប្តាហ៍ក្រោយនេះ​​ដោយការលើកលែងនេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើស្ថានភាពសុខភាពរបស់អ្នកទោសទាំងនោះ និងផ្អែកទៅលើគោលការណ៍ដែលពួកគេបានទទួលទោសមួយផ្នែករួចហើយផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: