អន្តរជាតិ

គ្រូបង្រៀនរាប់លាននាក់នៅប្រទេសចិនប្រឈមនឹងការបាត់បង់ការងារ ក្រោយអត្រាពលរដ្ឋកើតថ្មីបន្តធ្លាក់ចុះយ៉ាងខ្លាំង

BY
Pheakdey
February 14, 2024

ចិន៖ គ្រូបង្រៀននៅក្នុងប្រទេសចិនរាប់លាននាក់ត្រូវប្រឈមនឹងការបាត់បង់ការងារក្រោយអត្រាកំណើតនៅទូទាំងប្រទេសចិនបានបន្តធ្លាក់ចុះយ៉ាង​ខ្លាំង នេះបើយោងតាមការចុះរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៤​​ ខែកុម្ភៈនេះ។ គ្រូបង្រៀនដែលកំពុងស្ថិតនៅក្នុងហានិភ័យនៃការបាត់បង់ការងារនេះគឺជាក្រុមគ្រូបង្រៀននៅថ្នាក់បឋមសិក្សានិងនៅថ្នាក់មធ្យមសិក្សា​ ខណៈពេលវេលាដែលពួកគាត់ត្រូវជួបប្រទះនឹងភាពរង្គោះរង្គើក្នុងការងារនោះគឺអាចក្នុងអំឡុងពេល ១០ឆ្នាំទៀត។

គួរកត់សម្គាល់ថា អាត្រាកំណើតឬចំនួនពលរដ្ឋកើតថ្មីនៅក្នុងប្រទេសចិនបានផ្តើមធ្លាក់ចុះតាំងតែឆ្នាំ ២០១៧មកម្លេះ ហើយកាលពីឆ្នាំ២០២១ ប្រទេសចិនបានកត់ត្រានូវការធ្លាក់ចុះនៃចំនួនកូនសិស្សនៅថ្នាក់មតេយ្យសិក្សាក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ ប្រភពខាងលើបានបន្តថា ដោយសារតែពលរដ្ឋកើតថ្មីមានចំនួនកាន់តែតិចគឺវាបានធ្វើឲ្យចំនួនកូនសិស្សនៅតាមសាលារៀនត្រូវថយចុះផងដែរ ហើយបើយោងតាមការសិក្សារបស់អាជ្ញាធរចិនបានបង្ហាញថា នៅក្នុងអំឡុងឆ្នាំ​២០៣៥ ប្រទេសចិននឹងមានគ្រូបង្រៀននៅថ្នាក់បឋមសិក្សាចំនួន ១,៥លាននាក់ និងគ្រូបង្រៀននៅថ្នាក់មធ្យមសិក្សាចំនួន ៣៧០,០០០នាក់លើសពីតម្រូវការ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: