ត្រឹមមួយខែមករា ខ្មែរ ប៊ែវើរីជីស ចែក ២០៥បង់អង្គុយដល់សាធារណជនទូទាំងប្រទេសកម្ពុជា
- BY
- Naren
- February 15, 2024
(ភ្នំពេញ)៖ សម្រាប់បេសកកម្មចែកបង់អង្គុយ ១ម៉ឺនបង់ស្មើនឹងទឹកប្រាក់ ២លានដុល្លារ ដល់សាធារណជន បើគិតសរុបមកដល់ពេលនេះ ខ្មែរ ប៊ែវើរីជីស បានចែកបង់អង្គុយចំនួន ៤០៨បង់ ដល់គ្រឹះស្ថានជាច្រើនកន្លែង ដែលនៅក្នុងខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចែកបង់អង្គុយសរុបចំនួន ២០៥បង់ ជូនដល់ទីតាំងរួមមាន៖

1. សាលាបឋមសិក្សា ទូលទ្រា
2. សាលាបឋមសិក្សា ពោធិ៍រោង
3. សាលាបឋមសិក្សា ភ្នំប្រុស
4. សាលាបឋមសិក្សា ឧត្តរ
5. អនុវិទ្យាល័យ ទួលថ្ម
6. វិទ្យាល័យ ព្រះសីហនុ
7. វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រាំងយ៉ូវ
8. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
9. សាលាគរុកុសល្យ និងវិក្រឹតកាខេត្តកំពង់ចាម
10. វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គីសនី
11. មជ្ឈមណ្ឌលពិការ និងកុមារកំព្រាអូទីស្សឹម
12. សហព័ន្ធកីឡាបាល់ទះ
13. បណ្ឌិត្យសភានគរបាលកម្ពុជា
14. រដ្ឋបាលស្រុកកោះធំ
15. មន្ទីរពេទ្យស្រុកកោះធំ
16. កងរាជអាវុធហត្ថ ក្រុងសំពៅពូន
17. អធិការដ្ឋាននគរបាលក្រុងសំពៅពូន
18. និងនៅតាមទីតាំងសាធារណៈផ្សេងៗ ។
ដើម្បីស្នើសុំបង់អង្គុយសម្រាប់ដាក់តាម សាលារៀន មន្ទីរពេទ្យ ឬគ្រប់ស្ថាប័នរដ្ឋនិងឯកជន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 061/067/069 902 902។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% និងជាក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដោយការអនុលោមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ លើសពីនេះ គ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង បញ្ជាក់ពីគុណភាព ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងយកបេះដូងមកគិតគូរពីទំនួលខុសត្រូវសង្គម ដោយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះការអភិវឌ្ឍសង្គមឱ្យមានការប្រសើរជាងមុនតាមរយៈរូបភាពសប្បុរសធ៌ម និងការឧបត្ថម្ភជាច្រើន។ ដូចនេះ ដើម្បីលើកកម្ពស់ទង្វើល្អក្នុងសង្គម ចូលរួមគាំទ្រផលិតខ្មែរ ទាំងអស់គ្នា ដោយគាំទ្រផលិតផល ខ្មែរ ប៊ែវើរីជីស៕





- Share This Post:






