PR

មហាព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT និង WURKZ «សេនាគុនខ្មែរយ័ន្ត៨ទិស» នឹងប្រព្រឹត្តឡើងនៅខេត្តតាកែវ ថ្ងៃទី១៧ និង១៨ ខែកុម្ភៈ

BY
Naren
February 15, 2024

(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់នៅកម្ពុជា ហើយឈរលំដាប់លេខ ១ ក្នុងការឧបត្ថម្ភគុនខ្មែរច្រើនជាងគេ នៅចុងសប្តាហ៍នេះថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី១៧ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី១៨ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅ ភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT នឹងបង្ហាញវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន សន្យាធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើកញាប់ញ័រ បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយសពីកំពូលកីឡាករប្រដាល់គុនខ្មែរជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិចំនួន ៤គូ និងគូប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC ពីស្ថាប័នអន្តរជាតិ ចំនួន ៣គូ។

ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: