ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បញ្ជូនបុគ្គលិក ៨រូប ទៅសិក្សាការគ្រប់គ្រងគ្រឿងចក្រទំនើបនៅប្រទេសស្វីស
- BY
- Naren
- February 15, 2024
(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលិកជំនាញផ្នែកផលិតកម្ម ៨នាក់ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសស្វីសដើម្បីបណ្តុះបណ្តាលជំនាញ «គ្រប់គ្រងគុណភាពវេចខ្ចប់ស្តង់ដារពិភពលោក» នៅក្រុមហ៊ុនវ័យចំណាស់ដែលមានឈ្មោះល្បីល្បាញនៅប្រទេសស្វីស «Ferrum»។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងបង្ហាញពីឆន្ទៈខ្ពស់ក្នុងការជ្រោមជ្រែងភាពរីកចម្រើនរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ដោយការបញ្ជូនបុគ្គលិកទៅប្រទេសដែលកំពុងប្រើប្រាស់គ្រឿងចក្រទំនើប និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈ។ ជាក់ស្តែង បុគ្គលិកទាំង ៨រូប ដែលទៅប្រទេសស្វីស គឺទៅក្នុងគោលដៅតម្រង់ទិសសិក្សាជំនាញជាន់ខ្ពស់ក្នុងការជួសជុលម៉ាស៊ីនគាបកំប៉ុង នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលកន្លងមកម៉ាស៊ីនទាំងនោះតែងត្រូវបានជួសជុលដោយដៃគូសហការផ្គត់ផ្គង់គ្រឿងចក្រ។

ម៉ាស៊ីនគាបកំប៉ុងខ្នាតធំនោះត្រូវបានគេហៅថា «Can Seamer» ជាបច្ចេកវិទ្យាទំនើបបង្អស់ដែលប្រទេសជុំវិញពិភពលោកកំពុងប្រើប្រាស់ដែលមានតែមួយគត់នៅប្រទេសស្វីស ហើយមានក្រុមហ៊ុន Ferrum ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនក៏ដូចជាសេវាកម្ម បានបើកវគ្គសិក្ខាសាលាស្តីពីការជួសជុលម៉ាស៊ីននោះផ្ទាល់ផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈមួយឈានមុនគេក្នុងប្រទេសកម្ពុជា ដែលមានផលិតផលនាំចេញទៅចែកចាយទាំងទីផ្សារក្នុងស្រុកនិងអន្តរជាតិ ហើយជាក្រុមហ៊ុនដែលត្រូវបានស្ថាប័នអន្តរជាតិដូចជា Monde Selection ទទួលស្គាល់នូវគុណភាពយ៉ាងទូលំទូលាយពីគុណភាពរបស់ផលិតផលនៃក្រុមហ៊ុននោះ។ លើសពីនេះរោងចក្រ ខ្មែរ ប៊ែវើរីជីស ក៏បានទទួលនូវពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក ឬ World Class Operations Management ព្រមទាំងទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជូនបុគ្គលិកទៅសិក្សានៅប្រទេសក្រៅ ដោយជាក់ស្តែងកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនទើបតែបញ្ជូនបុគ្គលិកទៅប្រទេសអាល្លឺម៉ង់ដើម្បីសិក្សាពីប្រព័ន្ធបច្ចេកវិទ្យានៃម៉ាស៊ីន Krones។
ចាប់យកឱកាសរីកចម្រើនទាំងការងារ និងជំនាញរបស់អ្នកជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈ៖https://bit.ly/3aRfm35




- Share This Post:






