បច្ចេកវិទ្យា

Xiaomi នឹងបញ្ចេញស្មាតហ្វូនបត់នឹងគេដែរ ហើយមានតម្លៃថោកជាងគូប្រកួតប្រជែងដល់ទៅពាក់កណ្តាលឯណោះ

BY
Khmernote Media
March 18, 2019

ក្រុមហ៊ុន Samsung និង Huawei បានបង្ហាញស្មាតហ្វូន ដែលអាចបត់បានកាលពីខែមុនននេះ។ ស្មាតហ្វូនបត់ទាំងពីរមានការរចនាខុសគ្នា ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះគឺដាក់លក់ក្នុងតម្លៃថ្លៃដូចគ្នា ។ Galaxy Fold របស់ក្រុមហ៊ុន Samsung មានតម្លៃ $ 1,980 ចំណែកឯ Mate X របស់ក្រុមហ៊ុន Huawei មានតម្លៃប្រហែល 2,600 ដុល្លារ ។ តម្លៃនេះនឹងធ្វើឱ្យពួកគេក្លាយជាផលិតផល ដែលប្រណិត ប៉ុន្តែអ្នកអាចទិញស្មាតហ្វូន ដែលបត់បានក្នុងតម្លៃ ដែលទាបបំផុតពីក្រុមហ៊ុន Xiaomi ព្រោះថាពេលនេះក្រុមហ៊ុនចិនមួយនេះបានត្រៀមបញ្ចេញស្មាតហ្វូនបត់របស់ខ្លួនមកប្រឡូកចូលទីផ្សារដែរហើយ ដែលដាក់លក់ក្នុងតម្លៃត្រឹម $999 ប៉ុណ្ណោះ ។

យោងតាមរបាយការណ៍របស់ iGyaan បានឱ្យដឹងថា ស្មាតហ្វូនអាចបត់ចូលគ្នារបស់ក្រុមហ៊ុន Xiaomi ដែលបច្ចុប្បន្នត្រូវបានគេហៅថា Mi Fold និង Mi Flex នឹងមានតម្លៃ 999 ដុល្លារអាមេរិកនៅអាមេរិក 999 អឺរ៉ូ និង 74999 INR ( $1087 ) នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះគ្រោងនឹងចាប់ផ្តើមលក់ទូរស័ព្ទនេះនៅចន្លោះខែមេសានិងខែមិថុនាខាងមុចនេះហើយ ។ វានឹងត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងនៅក្នុងប្រទេសចិន ដែលជាការដាក់លក់ដាច់ដោយឡែកពីទីផ្សារសកល។

របាយការណ៍នេះបន្ថែមទៀតថា Mi Fold និង Mi Flex អាចនឹងចំណាយស្ទើរតែពាក់កណ្តាលនៃទូរស័ព្ទ Galaxy Fold ព្រោះ Xiaomi នឹងប្រើអេក្រង់ OLED ដែលផលិតដោយ Visionox Technology ។ មានចម្ងល់ខ្លះបានចោទសួរថា តើវានឹងល្អដូចបន្ទះអេក្រង់ OLED នៅលើ Galaxy Fold និង Mate X ដែរទេ? Mi Fold និង Mi Flex នឹងប្រើប្រាស់បន្ទះឈីប Snapdragon 855 SoC ជាមួយនិង RAM 10GB ។ ហើយខាងក្រោមនេះជាវីដេអូដែលបានបង្ហាញកាលពីខែមករាមកម្លេះ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: