PR

សង្ហាហើយ ឈ្នះរថយន្តទំនើបពី EXPREZ កាន់តែសង្ហា!

BY
Naren
February 19, 2024

(ភ្នំពេញ)៖ សង្ហាហើយសំណាងទៀត រកឯណាបាន? គ្រាន់តែបើកភ្នែកពីដំណេកភ្លាម មានអ្នកឱ្យឡានទំនើបស៊េរីថ្មីទាំងព្រលឹមតែម្តង! កាលពីថ្មីៗនេះ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើក្បួនដង្ហែឡានតាមដងផ្លូវទៅកាន់ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើដំណើរទៅរកអតិថិជនមហាសំណាងរបស់ EXPREZ ដែលបានឈ្នះរង្វាន់រថយន្តទំនើបស៊េរីថ្មី TOYOTA RAIZE។

បុរសសង្ហាមហាសំណាងដែលជាអតិថិជនរបស់ EXPREZ មានឈ្មោះ ស្រេង សេងហ៊ាន រស់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ប្រកបរបរជាជាងអ៊ុតម៉ូតូ បានរៀបរាប់ពីដំណាលរឿងថា ពេលព្រឹកឡើងចេញទៅធ្វើការដូចសព្វមួយដង គាត់បានចូលទិញភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី មួយកំប៉ុង ដោយថ្ងៃនោះសំណាងអីគាស់មកស្រាប់តែឃើញរូបឡានលើក្រវិលកំប៉ុង។ បុរសសង្ហាមិនអស់ចិត្តថាជារង្វាន់ឡាន ក៏បន្តឱ្យមិត្តភក្តិ និងអ្នកលក់ផ្ទាល់ជួយផ្ទៀងបន្ថែម រហូតដល់ទូរសព្ទទៅក្រុមការងារ ខ្មែរ ប៊ែវើរីជីស ចុះមកបញ្ជាក់ថាជារង្វាន់ពិត ធ្វើឱ្យពួកគាត់ស្រែកហ៊ោសប្បាយផ្អើលអស់អ្នកខណ្ឌពោធិ៍សែនជ័យ។

អតិថិជនមហាសំណាង សេងហ៊ាន បានថ្លែងអំណរគុណដល់ EXPREZ ដែលបានផ្តល់រថយន្តទំនើបដល់ខ្លួនពិតៗ ហើយបាននិយាយទាំងសេចក្តីសប្បាយរីករាយថា៖ «គ្រាន់តែបានឡានភ្លាម ខ្ញុំបានយកឡានជូនប៉ាម៉ាក់ទៅស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំដើម្បីទៅជួបជុំបងប្អូនសាច់ញាតិដែលមិនសូវដែលបានជួបគ្នា ព្រោះពិបាកមធ្យោបាយធ្វើដំណើរ តែពេលនេះសប្បាយចិត្តព្រោះឥលូវចង់មកលេងបងប្អូនពេលណាក៏បាន ហើយរឹតតែសប្បាយចិត្តពេលដែលបងប្អូន និងអ្នកភូមិមកចូលរួមហ៊ោអបអរនូវកាដូតម្លៃរាប់ម៉ឺនដុល្លារពី EXPREZ មួយនេះ»។

ប្អូនប្រុស ស្រេង សេងហ៊ាន គឺជាអតិថិជនមហាសំណាងទី១ ដែលបានឈ្នះរង្វាន់រថយន្តទំនើបស៊េរីថ្មី TOYOTA RAIZE ពី ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី។ តោះហ្វេន EXPREZ! រៀនបើកឡានហើយឬនៅ?

រង្វាន់ឡានជាច្រើនគ្រឿងកំពុងរង់ចាំអតិថិជនមហាសំណាងបន្ទាប់!

EXPREZ, Exprez Yourself!

Share This Post: