PR

ញ៉ាំគោឡើងភ្នំផឹក IZE ឥលូវជិះ Toyota Raize ឡើងភ្នំបូកគោ

BY
Naren
February 19, 2024

(ភ្នំពេញ)៖ សំណាងពិតមិនគិតពីក្មេងឬចាស់ឡើយ! ទើបតែរៀនអនុវិទ្យាល័យសោះ ប្អូនស្រីមួយរូបនៅខណ្ឌកំបូល រាជធានីភ្នំពេញ មួលគម្របទឹកក្រូចអាយស៍ IZE ឈ្នះរង្វាន់រថយន្តទំនើប Toyota Raize ស៊េរីថ្មី ១គ្រឿងភ្លាមៗ ខណៈពេលជួបជុំគ្រួសារញ៉ាំសាច់គោឡើងភ្នំ។

ប្អូនស្រីមហាសំណាងមានឈ្មោះ កាក់ ចន្នី រស់នៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល ក្រុងភ្នំពេញ ជាសិស្សសាលា បានប្រាប់ឱ្យដឹងថា កាលដែលរូបគាត់បានទិញទឹកក្រូចអាយស៍ IZE គឺធ្វើឱ្យការជួបជុំគ្រួសារគាត់សប្បាយទ្វេដង ព្រោះទឹកក្រូចអាយស៍ IZE មិនត្រឹមតែធ្វើឱ្យរសជាតិគោឡើងភ្នំកាន់តែឆ្ញាញ់ទេ តែថែមទាំងទទួលបានរង្វាន់ឡានទំនើបដ៏ថ្មីសន្លាងមួយជូនក្រុមគ្រួសារទៀត ដែលធ្វើឱ្យការចាប់ផ្តើមឆ្នាំ ២០២៤ របស់គាត់ពោរពេញដោយភាពស្រស់បំព្រងតែម្តង។

បងស្រី ឃឹម ចំរើន ត្រូវជាម្តាយមីងរបស់ប្អូនស្រី កាក់ ចន្នី មិនអស់ចិត្តនឹងសំណាងដែលកើតឡើងលើក្មួយស្រីរបស់គាត់ ក៏បានបន្តរៀបរាប់យ៉ាងសប្បាយរំភើបញាប់ញ័រពីដំណើររឿងទៀតថា គាត់បានឱ្យលុយក្មួយស្រីរបស់គាត់ទៅទិញទឹកក្រូចអាយស៍ IZE មួយដប មួលគម្រប់ដបមកត្រូវបានមួយដបក៏យកមួយដបនោះទៅដូរអ្នកលក់ ហើយបានមួលគម្រប់ដបថ្មីនោះភ្លាមៗស្រាប់តែឃើញរូបឡាន។ ចន្នី មិនច្បាស់ចិត្តក៏បានឱ្យម្តាយមីង ចំរើន មើលបន្ថែម ហើយម្តាយមីងបានស្រែកហ៊ោខ្លាំងៗព្រោះវាជារង្វាន់ឡានពិតមែនពីទឹកក្រូចអាយស៍ IZE របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ក្មួយស្រី និងម្តាយមីងមហាសំណាងទាំងពីររូប ទទួលបានរង្វាន់ឡានភ្លាម បានបបួលគ្នាភ្លាមជិះរថយន្តសមាជិកថ្មីទៅដើរលេងនៅខេត្តកំពត និងព្រះសីហនុ ឱ្យសប្បាយណាណីម្តង។ កាលពីមុនញ៉ាំគោឡើងភ្នំផឹក IZE តែឥលូវជិះ Toyota Raize ឡើងភ្នំបូកគោម្តង អស់ប៉ុន្មានលុយ?

ម៉ូយៗទឹកក្រូចអាយស៍ IZE ឡូយកប់ស៊េរីអញ្ចឹង! ញ៉ាំទឹកក្រូចអាយស៍ IZE សប្បាយមួយគ្រួសារជាមួយរង្វាន់ឡាន Toyota Raize ស៊េរីថ្មី!

IZE, What the Fun!

Share This Post: