រថយន្ត

Audi RS5-R Sportback ស៊េរីថ្មីមានកម្លាំង 503សេះ នឹងមានវត្តមានដំបូងនៅសហរដ្ឋអាមេរិក និងកាណាដា

BY
autoadmin
March 18, 2019

សហរដ្ឋអាមេរិក និងកាណាដា នឹងក្លាយជាប្រទេសដំបូងគេដែលមានវត្តមានរបស់ Audi RS5-R Sportback ស៊េរីថ្មីរបស់ក្រុមហ៊ុន ABT Sportline ពោលគឺមុនទីផ្សាររបស់អាឡឺម៉ង់ ដែលជាទីផ្សារក្នុងស្រុករបស់ខ្លួន។ បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តការណ៍ SEMA Show របស់រថយន្ត RS5-R Coupé កាលពីឆ្នាំមុន ABT ក៏កំពុងបង្ហាញនូវម៉ូដែលដែលមានរូបរាងស្រដៀងគ្នានេះម្តងទៀត គឺ RS5-R Sportback។

RS5-R Sportback គឺជារថយន្តប្រភេទ Limited Edition និងមានចំនួន ៥០គ្រឿង ប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលត្រូវបានកសាងឡើងដោយ ABT រួមជាមួយដៃគូរបស់ខ្លួនគឺ TAG Motorsports។ RS5-R Sportback ទទួលបានការដំឡើងថាមពលអគ្គីសនីដូចម៉ូដែល ABT RS5-R Coupé ដែរ ដែលនឹងបង្កើនកម្លាំងឱ្យម៉ាស៊ីនចំណុះ 2.9លីត្រ twin-turbo V6 របស់វាពី 444សេះ (450PS) ទៅ 503សេះ (510) ជាមួយនឹងកម្លាំងបង្វិលអតិបរមាពី 442 lb-ft (600Nm) ទៅ 509 lb-ft (689Nm)។ យ៉ាងណាមិញមិនទាន់មានពត៌មានទាក់ទិនពីតម្លៃរបស់វានៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops

Share This Post: