អគ្គិសនីកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនីសព្វថ្ងៃនេះ
- March 18, 2019
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីដាច់ចរន្តអគ្គិសនី តែងតែកើតឡើងជារៀងរាល់ថ្ងៃនៅតាមតំបន់មួយចំនួន ហើយករណីនេះផងដែរក៏កើតមានការត្អូញត្អែរជាច្រើនពីសំណាក់ប្រជាពលរដ្ឋ។ អគ្គិសនីកម្ពុជាក៏បានបញ្ជាក់ពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីផងដែរ គឺដោយសារតែកំនើននៃការប្រើប្រាស់ច្រើន បូករួមទាំងកង្វះទឹកធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនីមានការថយចុះ។

ដើម្បីដោះស្រាយបញ្ហានេះ អគ្គសនីកម្ពុជាបានធ្វើការទាក់ទងទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ថៃ និង ឡាវ ដើម្បីឲ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនី ហើយការកាត់បន្ថយការផ្គត់ផ្គង់នេះធ្វើឡើងឆ្លាស់គ្នា ដែលមានរយៈពេល ៧២ថ្ងៃ រហូតដល់ចុងខែឧសភា។ សម្រាប់ព័ត៌មានលំអិត សូមបានសេចក្តីប្រកាសខាងក្រោម៖

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






