ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេចគឺ ឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា

    BY Khmernote Media February 21, 2024
    សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេចគឺ ឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានកំពុងធ្វើដំណើរ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេច គឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា។

    តាមរយៈខ្លឹមសារបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

    ប្រភព៖​ Samdech Hun Sen of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay