ភេសជ្ជៈប៉ូវកម្លាំង វើក ប្រកាសបើកជាផ្លូវការនូវការប្រកួតបាល់ទះទូទាំងប្រទេសធំជាងគេ ប្រាក់រង្វាន់ច្រើនជាងគេ
- BY
- Naren
- February 21, 2024
(ភ្នំពេញ)៖ អ្នកស្នេហាកីឡាបាល់ទះនៅកម្ពុជាស្តាប់ដំណឹងនេះហើយប្រាកដជារំភើបជាក់ជាមិនខាន! កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មាន WURKZ Special Volleyball Cup 4×4 2024 នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការក្នុងការចាប់ផ្តើមការប្រកួតកីឡាបាល់ទះទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2024 ដែលជាការសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានថ្លែងបន្ថែមថា៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានចក្ខុវិស័យវែងឆ្ងាយ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ មិនថាលើការវិនិយោគលើវិស័យឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ ឬក៏វិស័យកីឡានោះទេ។ បច្ចុប្បន្ននេះ ខ្មែរ ប៊ែវើរីជីស ជាអ្នកគាំទ្រវិស័យកីឡាធំជាងគេបង្អស់នៅកម្ពុជា និងប្តេជ្ញាចិត្តជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម នាពេលខាងមុខ ដោយសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា វិនិយោគជំរុញទាំងលើការប្រកួតបច្ចុប្បន្ន និងគិតគូរយ៉ាងហ្មត់ចត់លើការត្រៀមខ្លួនសម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ ខណៈពេលដែលអាចបណ្តុះបណ្តាលកីឡាករជំនាន់ថ្មីជាបន្តបន្ទាប់ក្នុងពេលតែមួយ។

យោងតាមប្រសាសន៍របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ ស្តីក្នុងសន្និសីទសារព័ត៌មានបានឱ្យដឹងថា៖ «ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2024 រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អត្តពលិកបាល់ទះវ័យក្មេង បង្ហាញសមត្ថភាពផ្ទាល់នៅលើទីលាន ហើយការលេង 4×4 នេះគឺបានធ្វើឡើងយ៉ាងក្រឹត្យក្រមតាមក្បួនប្រព័ន្ធកីឡាសុទ្ធសាធ ដើម្បីឱ្យកីឡាករបាល់ទះបានហ្វឹកហាត់ពីការវាយសេវា ទទួលសេវា និងការកាពារ ប្លែកពីការលេង 6×6។»

ព្រឹត្តិការណ៍ «WURKZ Special Volleyball Cup 2024» វិញ្ញាសា ៤ទល់៤ នឹងមានច្រើនជាង៤៦ក្រុម ចូលរួមពីគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់វគ្គជម្រុះភូមិភាគទាំង៥ និង៨ក្រុមខ្លាំងៗនៅមណ្ឌលរាជធានីភ្នំពេញ។
ក្រោយពីបញ្ចប់វគ្គជម្រុះភូមិភាគទាំង៥ ចំណាត់ថ្នាក់ លេខ១ ទទួលបានប្រាក់រង្វាន់ ១១,០០០,០០០រៀល និងទទួល១កៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ និង លេខ២ ទទួលបានប្រាក់រង្វាន់ ៥,០០០,០០០រៀល និងទទួល១កៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ដែលមាន៨ក្រុមកំពូលៗរង់ចាំប្រកួតជាមួយជ័យលាភីទាំង៥ភូមិភាគ។
សម្រាប់ម្ចាស់ជ័យលាភី«WURKZ Special Volleyball Cup 2024» ទទួលបានប្រាក់រង្វាន់៥០លានរៀល ពានរង្វាន់១ និងមេដាយមាស, ក្រុមចំណាត់ថ្នាក់លេខ២ ចំនួន ២០លានរៀល មេដាយប្រាក់, និង ក្រុមចំណាត់ថ្នាក់លេខ៣ ចំនួន១២លានរៀល និងមេដាយសំរិទ្ធ។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមឧបត្ថម្ភជារៀងរាល់ឆ្នាំធ្វើជាចំណែកដ៏ធំមួយលើកស្ទួយដល់វិស័យបាល់ទះឱ្យឈានទៅរកមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES។ ជាក់ស្តែងថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំង វើក បានឧបត្ថម្ភលើការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទះ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ និងបានបន្ថែមទឹកប្រាក់ឧបត្ថម្ភចំនួន ៥០ម៉ឺនដុល្លារ ជូនដល់ សហព័ន្ធកីឡាបាល់ទះកម្ពុជា រយៈពេល ៥ឆ្នាំ សម្រាប់គាំទ្រដល់ការបណ្តុះបណ្តាលកីឡាករ និងការចំណាយលើសម្ភារៈកីឡាផ្សេងៗ ដែលធ្វើឱ្យ ភេសជ្ជៈប៉ូវកម្លាំង វើក ជាអ្នកគាំទ្រវិស័យកីឡាធំជាងគេឈរលំដាប់លេខ១នៅកម្ពុជា៕
WURKZ បង្កើនថាមពលឥតឈប់ឈរ!



- Share This Post:






