ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែកុម្ភៈ នៅតំបន់មួយចំនួន នឹងកើនកម្ដៅដល់ ៣៧អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច

    BY Khmernote Media February 22, 2024
    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែកុម្ភៈ នៅតំបន់មួយចំនួន នឹងកើនកម្ដៅដល់ ៣៧អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

    ក្រសួងធនធានទឹក បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចរួមជាមួយជ្រលងសម្ពាធទាបខ្សោយ នៅលើប្រទេសថៃ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤៖

    ១. តំបន់វាលទំនាប៖
    ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនពី១-៣ម៉ែត្រ/វិនាទី
    -នៅភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥%។

    ២.តំបន់ខ្ពង់រាប៖
    ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ខ្យល់បក់មកពីទិសទក្សិណ និងទិសអាគ្នេយ៍ មានល្បឿនពី១-៣ម៉ែត្រ/វិនាទី។

    ៣.តំបន់មាត់សមុទ្រ៖
    ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនពី៣-៥ម៉ែត្រ/វិនាទី
    – អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥%
    – រលកសមុទ្រអាចមានកម្ពស់ពី០,៥០- ១,៥០ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay