ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រាប់តៗគ្នាផង! ក្នុងក្រុងសៀមរាប នឹងមានការដង្ហែក្បួនតុក្កតាយក្សដ៏ធំសម្បើម តាមដងស្ទឹងសៀមរាប នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ

    BY Khmernote Media February 22, 2024
    ប្រាប់តៗគ្នាផង! ក្នុងក្រុងសៀមរាប នឹងមានការដង្ហែក្បួនតុក្កតាយក្សដ៏ធំសម្បើម តាមដងស្ទឹងសៀមរាប នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា នាថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងក្រុង/ខេត្តសៀមរាប នឹងមាន ការដង្ហែក្បួនតុក្កតាយក្ស ដោយចាប់ផ្តើមពីវត្តដំណាក់ ហើយហែរតាមផ្លូវដងស្ទឹងសៀមរាប ចាប់ពីម៉ោង១៨៖៣០នាទីល្ងាចតទៅ។

    ក្នុងគោលបំណង កសាងស្មារតី និងទំនុកចិត្ត ដល់កុមារ ដែលជួបការលំបាក នៅតាមអង្គការនានា តាមរយៈវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន បញ្ហាសុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់ ការយល់ដឹង អំពី ការអភិវឌ្ឍវិស័យអប់រំ ជូនសាធារណជន ឲ្យកាន់តែទូលំទូលាយ។

    តុក្កតាយក្សទាំងនេះ ត្រូវបានតំឡើងដោយសិស្សានុសិស្ស ក្មេងៗមកពីសាលារៀន មជ្ឈមណ្ឌលកុមារកំព្រារ និងអង្គការផ្សេងៗជុំវិញខេត្តសៀមរាប ដើម្បីបង្ហាញ ពីសិល្បៈ វប្បធម៌ ជីវភាព នៃការរស់នៅរបស់ប្រជាជនខ្មែរយើង បង្ហាញទៅកាន់ពិភពលោក ឲ្យកាន់តែស្គាល់ថា ប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍ ឥតឈប់ឈរផងដែរ៕

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay