PR

ព្រឹត្តិការណ៍បាល់ទះ WURKZ Special Volleyball Cup 4×4 2024 នឹងចាប់ផ្តើមគោលដៅទី១នៅខេត្តបាត់ដំបងនៅថ្ងៃទី២៤ និង២៥

BY
Naren
February 23, 2024

(ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសជាផ្លូវការពីម្ចាស់ឧបត្ថម្ភផ្តាច់មុខ ភេសជ្ជៈប៉ូវកម្លាំង វើក ក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៤ ព្រឹត្តិការណ៍បាល់ទះ WURKZ Special Volleyball Cup 4×4 2024 នឹងចាប់ផ្តើមការប្រកួតជម្រុះភូមិភាគដំបូងគេនៅខេត្តបាត់ដំបង ទីតាំងមណ្ឌលបាត់ដំបង (ទីធ្លាបាល់ទះវិទ្យាល័យនេត យ៉ង់) នៅថ្ងៃទី២៤ និង២៥ ចាប់ពីម៉ោង ៨ព្រឹកតទៅ។

សម្រាប់គោលដៅទី១ភូមិភាគខេត្តបាត់ដំបងនឹងមានក្រុមកីឡាបាល់ទះមកពី ៥ខេត្ត ដែលនឹងចូលរួមដូចជា៖ ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, និងខេត្តកំពង់ឆ្នាំង។

ម្ចាស់ជ័យលាភីប្រចាំការជម្រុះភូមិភាគនឹងទទួលបាន៖
• ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់១, កៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ១១លានរៀល
• ចំណាត់ថ្នាក់លេខ ២ ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ៥លានរៀល
• ចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ ២លានរៀល
• ចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់ ១លានរៀល

ព្រឹត្តិការណ៍បាល់ទះ WURKZ Special Volleyball Cup 4×4 2024 មាន​លក្ខណ:​ប្លែកពិសេស​ជា​ការ​នាំ​យក​ចំណី​អា​រម្មណ៍​ថ្មីដែល​ជា​កាដូ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ទស្សនាផ្ទាល់ និងបាន​បញ្ចេញ​អារម្មណ៍​ពុះកញ្ច្រោលនៅ​លើ​ទី​លានប្រកួត។ ភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមឧបត្ថម្ភម្តងហើយម្តងទៀតធ្វើជាចំណែកដ៏ធំមួយលើកស្ទួយដល់វិស័យបាល់ទះឱ្យឈានទៅរកមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES។ ភេសជ្ជៈប៉ូវកម្លាំង វើក ជាអ្នកគាំទ្រវិស័យកីឡាធំជាងគេឈរលំដាប់លេខ១នៅកម្ពុជា៕

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: