ត្រៀមៗ! កំពូលតារាចម្រៀងលំដាប់ប្រទេស មកអង្រួនឆាកតន្រ្តី CAMBODIA BEER BOND FOR MORE TOUR CONCERT នៅខេត្តកំពង់ធំ ខេត្តសៀមរាប និងកណ្តាល ចុងសប្តាហ៍នេះ ថ្ងៃទី២៤ និង២៥
- BY
- Naren
- February 23, 2024
(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT និងមហាព្រឹត្តិការណ៍គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើងនៅចុងសប្តាហ៍នេះដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ មហាព្រឹត្តិការណ៍ទាំង ៣ នឹងរៀបចំឡើងនៅទីតាំងរួមមាន៖

១) ខេត្តកំពង់ធំ ៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម ហង្សមាស នឹងធ្វើឡើងនៅថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅក្នុងតារាងបាល់ទាត់ សាលាបឋមសិក្សា ហ៊ុន សែន ទួលដំណាក់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
២) ខេត្តសៀមរាប៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម សាន់ដេ នឹងធ្វើឡើងនៅថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅដីឡូត៍ជិតហ្ការ៉ាស់សាំង ប៉ាប៉ា ស្រុកជីក្រែង ខេត្តសៀមរាប។
៣) ខេត្តកណ្តាល៖ មហាព្រឹ្តត្តិការណ៍ CAMBODIA គុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី CAMBODIA BEER BOND FOR MORE CONCERT នឹងធ្វើឡើងនៅថ្ងៃទី២៥ ចាប់ពីម៉ោង ៨យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅខាងក្រោយវត្តអរីយក្សត្រ ច្រកចូលបុរីទួលសង្កែ សង្កាត់អរីយក្សត្រ ក្រុងអរីយក្សត្រ ខេត្តកណ្តល។
បងប្អូនដែលនៅខេត្តកំពង់ធំ សៀមរាប និងកណ្តាល កុំភ្លេចចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំង ៣ ដោយសេរីនាពេលចុងសប្តាហ៍នេះ។
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!
ពិសាដោយការទទួលខុសត្រូវ


![]()









- Share This Post:






