ព័ត៌មានជាតិ

World Travel Awards បោះឆ្នោតឲ្យកម្ពុជាក្លាយជា ” ទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២៣” និងជាលើកទី២ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ

BY
Pheakdey
February 27, 2024

ប្រទេសកម្ពុជាត្រូវបានគេហទំព័រទេសចរណ៍ដ៏ល្បីនៅលើពិភពលោក World Travel Awards បោះឆ្នោតឲ្យក្លាយជាទិសដៅទេសចរណ៍វប្បធម៌ឈានមុនគេនៅតំបន់អាស៊ីប្រចាំឆ្នាំ ២០២៣ ដែលនេះជាមោទកភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជានិងសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នាផងដែរ។ គួរកត់សម្គាល់ថា វាគឺជាលើកទី២ ហើយដែលប្រទេសកម្ពុជាបានទទួលបានតំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី​ បើគិតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

ក្រៅតែពីប្រទេសកម្ពុជាក៏នៅមានប្រទេសអាស៊ីមួយចំនួនទៀត ដែលត្រូវបានគេហទំព័រខាងលើបោះឆ្នោត ឲ្យស្ថិតនៅក្នុងបញ្ជីជាទិសដៅទេសចរណ៍វប្បធម៌នៅអាស៊ីប្រចាំឆ្នាំ២០២៣នេះផងដែរ ដោយប្រទេសទាំងនោះមានដូចជា ជប៉ុន ឥណ្ឌា ស្រីលង្កា នេប៉ាល់ ថៃ និងវៀតណាមជាដើម។ សូមបញ្ជាក់ជូនថា ប្រទេសដែលទទួលបានដំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមានដូចជា៖

១-ប្រទេសកម្ពុជា ឆ្នាំ២០២៣

២-ប្រទេសកម្ពុជា ឆ្នាំ២០២២

៣-ប្រទេសថៃ ឆ្នាំ២០២១

៤-ប្រទេសវៀតណាម ឆ្នាំ២០២០

៥-ប្រទេសវៀតណម  ឆ្នាំ២០១៩

អត្ថបទ៖ ភក្តី

ប្រភព៖  World Travel Awards

 

 

Share This Post: