PR

ក្បាច់ចាក់ជង្គង់ទ្រមេឃធ្វើឱ្យ កាន់ ម៉េងហុង ឈ្នះខ្សែក្រវាត់អន្តរជាតិ IPCC និងទឹកប្រាក់ ៤៨លានរៀល ពី WURKZ សេនាគុនខ្មែរយ័ន៨ទិស រដូវកាលទី៣

BY
Naren
February 27, 2024

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ ប្រដាល់គុនខ្មែរ WURKZ សេនាគុនខ្មែរយ័ន៨ទិស រដូវកាលទី៣ បានឈានមកដល់វគ្គបញ្ចប់ដោយការប្រកួតវគ្គផ្តាច់ព័្រត្របានប្រព្រឹត្តឡើងនៅស្រុកបាទី ខេត្តតាកែវ ដោយមានគូដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC ១គូ គឺ កីឡាករប្រដាល់គុនខ្មែរ ហុង សុវណ្ណចាន់សុធី (បង្គោលក្រហម) និង កាន់ ម៉េងហុង (បង្គោលខៀវ) ហើយការប្រកួតត្រូវបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, និងឯកឧត្តម វ៉ា សុធា ជាស្វាមីលោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប។

ភេសជ្ជៈប៉ូវកម្លាំង វើក សូមចូលរួមអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ កាន់ ម៉េងហុង ដែលបានក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ IPCC និងទឹកប្រាក់ឧបត្ថម្ភចំនួន ៤៨លានរៀល ពី ភេសជ្ជៈប៉ូវកម្លាំង វើក។ បន្ថែមពីលើនេះ វើក ក៏បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករគុនខ្មែរចំណាត់ថ្នាក់លេខ២ ២៤លានរៀល, លេខ៣ ១២លានរៀល, លេខ៤ ៨លានរៀល, និង កីឡាករដទៃទៀតក្នុងម្នាក់ ៤លានរៀល ចំនួន ៨នាក់, គណៈកម្មការបច្ចេកទេសម្នាក់ ៤លានរៀល ចំនួន ៥នាក់, និងពិធីករម្នាក់ ៥រយដុល្លារ ចំនួន ២នាក់ ដែលទឹកប្រាក់ឧបត្ថម្ភសរុបមានចំនួន ៣៧ពាន់ដុល្លារសហរដ្ឋអាមេរិក។

អ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ក្នុងមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន៨ទិស រដូវកាលទី៣ វគ្គផ្តាច់ព័ត្រ ថា៖ «ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរ មានដើមទុនរឹងមាំ និងមានឆន្ទៈគិតគូរដើម្បីខ្មែរ បានបោះជំហានជាអ្នកជួយគុនខ្មែរដំបូងគេ និងច្រើនជាងគេបង្អស់នៅកម្ពុជា។ យើងតែងប្រកាន់គោលគំនិតវែងឆ្ងាយ និងជាវិនិយោគិនច្បាស់លាស់ ដោយឧបត្ថម្ភគាំទ្រវិស័យកីឡាគុនខ្មែរយ៉ាងសកម្ម ដែលចំណាយជាង១០លានដុល្លារ ដើម្បីឧបត្ថម្ភ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរ យ័ន្ត ៨ ទិស» ចំនួន៣រដូវកាល សម្រាប់នាំគុនខ្មែរដើរជុំវិញខេត្តក្រុងទូទាំងប្រទេស។ នេះមិនគិតពីចំណាយលើការឧបត្ថម្ភលើការប្រកួតគុនខ្មែរថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀតកន្លងមកទេ។»

ជាការពិតណាស់ ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួយជ្រោមជ្រែងសឹងតែគ្រប់វិស័យកីឡាក្នុងប្រទេសកម្ពុជា ហើយជាក់ស្តែង វើក បានជួយលើកតម្កើនគុនខ្មែរដោយផ្តល់ខ្សែក្រវាត់ IPCC ទទួលស្គាល់ពីស្ថាប័នអន្តរជាតិ ជូនដល់កីឡាករគុនខ្មែរស័ក្តសមបំផុតនៃតម្លៃការប្រកួតរបស់ពួកគាត់ និងជាក្រុមហ៊ុនដំបូងគេដែលដឹកនាំគុនខ្មែរចុះទៅតាមខេត្តក្រុងទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា។

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: