ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីនគរបាលស្រុករលាប្អៀរមួយរូប ដែលរោទ៍ហ្គែរម៉ូតូកប់ៗដៃ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំង ហៅមកអប់រំណែនាំ

    BY Khmernote Media February 27, 2024
    មន្ត្រីនគរបាលស្រុករលាប្អៀរមួយរូប ដែលរោទ៍ហ្គែរម៉ូតូកប់ៗដៃ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំង ហៅមកអប់រំណែនាំ

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីបំភ្លឺ គណនី Facebook ឈ្មោះ Pa Pi Cambodia បានបង្ហោះសារ មានខ្លឹមសារថា៖

    «ចុមពូលេងចឹងម៉ង Z1000 កំលាំង 1000cc រោទ៍ចឹងម៉ង? ម៉េចចឹងពូ? វិជ្ជាជីវៈ មករោទ៍ កំលាំង ម៉ូតូ ចឹងម៉ង? ពូៗខាងកំពង់ឆ្នាំងកាន់តែកាច ទំលាប់ពូជិះម៉ូតូ រោល៍កប់ៗតាមផ្លូវចឹងមែន? និងអ្នកសារព័ត៌មានក្នុងស្រុក ដែលបាន Live រូបភាពវីដេអូរ ក្នុងបណ្តាញសង្គម ស្ដីពី សកម្មភាព របស់មន្ត្រីនគរបាល អធិការដ្ឋាននគរបាលស្រុករលាប្អៀរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលឈរជើង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (ត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ដែលបានកែច្នៃខុសលក្ខណៈ បច្ចេកទេស) នៅចំណុចគោលដៅ ផ្លូវជាតិលេខ៥ វាងក្រុង។

    អ្នកនាំពាក្យ សូមជម្រាបជូន ម្ចាស់គណនី Facebook ឈ្មោះ Pa Pi Cambodia និងអ្នកសារព័ត៌មាន ក្នុងស្រុក ព្រមទាំងមតិសាធារណៈជន បានជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា កម្លាំងនគរបាលចេញល្បាតក្នុងភូមិសាស្ត្រ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីរក្សានូវភាព ស្ងៀមស្ងាត់ នៅវេលាម៉ោង ១០ និង ០០ នាទី ក៏បានជួបក្រុមអ្នកជិះម៉ូតូប្រសេចប្រសាចគ្មាន សណ្តាប់ធ្នាប់ (បង្ហោះម៉ូតូ, ដេកបើកបរម៉ូតូ និងមានបំពងសម្លេងឮខ្លាំងៗតាមដងផ្លូវ) ធ្វើឲ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ ក្នុងពេលកំពុងដំណើរបោះឆ្នោត និងបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដទៃ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ក៏បានឃាត់ក្រុមអ្នកជិះម៉ូតូចំនួន ០២ ក្រុម ស្មើនឹង ២១ គ្រឿង មកធ្វើការអប់រំ ណែនាំ ហើយសាម៉ីខ្លួន ក៏បានទទួលស្គាល់ពី កំហុសឆ្គង និងបានផ្តិតមេដៃស្តាំ លើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនបន្តទៀត។ ដោយឡែក មន្ត្រីនគរបាលរូបនោះ លោកស្នងការនគរបាលខេត្ត បានហៅមកធ្វើការអប់រំណែនាំ។

    អាស្រ័យហេតុនេះ សូមម្ចាស់គណនី Facebook ឈ្មោះ Pa Pi Cambodia និង អ្នកសារព័ត៌មានក្នុងស្រុក ព្រមទាំងមតិសារធារណៈជន មេត្តាជ្រាបជាព័ត៌មាន ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay