ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងជំនាញCMAC រកឃើញគ្រាប់បែកGP M117 នៅស្រុកចំការលើ ទម្ងន់ជាង៣៤០គីឡូក្រាម ដែលជាសំណល់ពីសង្គ្រាម

    BY Khmernote Media February 28, 2024
    កម្លាំងជំនាញCMAC រកឃើញគ្រាប់បែកGP M117 នៅស្រុកចំការលើ ទម្ងន់ជាង៣៤០គីឡូក្រាម ដែលជាសំណល់ពីសង្គ្រាម

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទគ្រាប់GP M117 មានទម្ងន់ជាង ៣៤០គីឡូក្រាម ជាសំណល់យុទ្ធភណ្ឌសង្គ្រាម ត្រូវបានរកឃើញនូវឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំ បានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

    ជាទូទៅគ្រាប់បែកទម្លាក់ពីលើអាកាសភាគច្រើនធ្លាក់ក្បាលមុជមករកដី តែខុសប្លែកអីតែគ្រាប់បែកទម្លាក់មួយនេះ ខុសគេគឺគូទធ្លាក់មកមុនបុកចូលក្នុងដីកប់ក្នុងជម្រៅជាង៥ម៉ែត្រ តែសំណាងល្អវាមិនផ្ទុះឡើយ។

    សូមបញ្ជាក់ថា៖ បើផ្អែកតាមទិន្នន័យការទម្លាក់គ្រាប់បែកបានឱ្យដឹងថា មានទីតាំងរងការទម្លាក់គ្រាប់បែកមានចំនួន១១៥.២៧៣ទីតាំង មានទម្ងន់សរុបចំនួនប្រមាណជាង ៤លានតោន និងគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ដោយមានយន្តហោះចេញវាយប្រហារជាងកន្លះលានគ្រឿង ការទម្លាក់គ្រាប់បែកនេះគិតចាប់ពីពាក់កណ្តាលឆ្នាំ១៩៦៥ដល់១៩៧៣។ ដូចនេះនៅតំបន់ខ្លះ ប្រជាជនកម្ពុជាអាចបន្តរស់នៅជាមួយគ្រាប់បែកមិនទាន់ផ្ទុះកប់ក្នុងទឹកដីសុវណ្ណភូមិនេះ ជាច្រើនទសវត្សរ៍ទៅមុខទៀត៕

    ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay