ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនអ្នកលេងសាម៉ូរ៉ៃ ២នាក់ បញ្ជូនទៅតុលាការ ក្រោយបង្កឱ្យយុវជនម្នាក់រងរបួសធ្ងន់ នៅក្រុងប៉ោយប៉ែត

    BY Khmernote Media February 28, 2024
    ឃាត់ខ្លួនអ្នកលេងសាម៉ូរ៉ៃ ២នាក់ បញ្ជូនទៅតុលាការ ក្រោយបង្កឱ្យយុវជនម្នាក់រងរបួសធ្ងន់ នៅក្រុងប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរៈសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នាកាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីកន្លងទៅ។

    ជាលទ្ធផលក្រោយស្រាវជ្រាវអស់ជាច្រើនថ្ងៃ នគរបាលយើងបានឃាត់ខ្លួនជនសង្ស័យអ្នកលេងដាវសាំម៉ូរ៉ៃ ជំនាញខាងកាប់មិនរើសមុខ បានចំនួន២នាក់ រួមមាន៖ ១-ឈ្មោះ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅ រ៉ាម៉ុន ជនសង្ស័យទាំង២នាក់ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ឆេង លី សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

    រឿងហេតុកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០នាទីល្ងាច មានក្មេងស្ទាវពីរក្រុមគឺ ក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំ KTV Fplus ក្រុងប៉ោយប៉ែត ហើយពួកគេគឺជាគូរជម្លោះធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។ ក្រុមជនសង្ស័យមានគ្នា៧នាក់ ម៉ូតូ៣គ្រឿង បានកើតចិត្តចង់សងសឹក ក៏នាំគ្នាជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែង យកកាំបិត ដំបងទីប ដំបងជ្រុង បានតាមវៃជនរងគ្រោះបណ្តាលឲ្យរបួស ក្បាល ដៃ និងខ្លួនប្រាណ អ្នកខ្លះសន្លប់មិនដឹងខ្លួន ជនរងគ្រោះម្នាក់ទៀត ឈ្មោះថុង វិសាល បានដួលឆ្ងាយ មិនរងបួសអ្វីទេ ជនរងគ្រោះខ្លះរត់រួចខ្លួន ខ្លះរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    ជុំវិញករណីនេះកម្លាំងជំនាញ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្រាវជ្រាវរកកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន ជនសង្ស័យឈ្មោះ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅ រ៉ាម៉ុន យកមកសួរនាំតែម្តង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

    នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយសួរនាំ ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕ ទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay