ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមបណ្ដាខណ្ឌទាំងនេះ

    BY Khmernote Media February 28, 2024
    ត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមបណ្ដាខណ្ឌទាំងនេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាត និងបំពង់ចែកចាយទឹកស្អាត ស្ថិតនៅភូមិសាស្ត្រដូចខាងក្រោម៖

    ១. ការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ១១០មម នៅលើចិញ្ចើមផ្លូលេខ៥៩៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

    ២. ការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ៥០០មម ទៅបំពង់ទំហំ ៤០០មម នៅលើចិញ្ចើមផ្លូលេខ១២០K សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០៖៣០នាទីយប់ ដល់ម៉ោង ០៤៖០០នាទីព្រឹក។

    ៣. ការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ១៦០មម នៅលើចិញ្ចើមផ្លូលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

    ៤. ការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ១១០មម នៅលើចិញ្ចើមផ្លូលេខ២៤៨R(១៨១៨) សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

    អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានផ្សព្វផ្សាយជូនខាងលើ ដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay