ព័ត៌មានជាតិ

រកផ្លូវវាង! រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៣

BY
Khmernote Media
February 29, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទីរសៀលនេះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំដង្ហែក្បួន ដើម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៣ ដែលខេត្តសៀមរាប ទទួលបានជ័យលាភី ចំនួន ៤អង្គភាព។

ជាមួយនឹងដង្ហែក្បួនអបអរសាទរជ័យលាភីខាងលើ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ សាមីអង្គភាពជ័យលាភី ស.ស.យ.កខេត្ត កាយរិទ្ធិ កាកបាទក្រហមផងដែរ នៅ ដោយចាប់ផ្ដើមចេញដំណើរពីសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប នៅតាមតម្រាយផ្លូវ ដូចមានក្នុងផែនទី។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ការផ្តល់សេវាធារណៈវិស័យអប់រំ និងវិស័យសុខាភិបាលដែលទទួលបានជ័យលាភីនេះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

Share This Post: