បច្ចេកវិទ្យា

លេចលឺដំណឹងថា Samsung គឺជាអ្នកផលិតអេក្រង់ OLED ឲ្យ Huawei ដើម្បីបំពាក់លើត្រកូល P30

BY
Khmernote Media
March 19, 2019

កាលពីពេលថ្មីៗនេះយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា Samsung គឺជាក្រុមហ៊ុន ដែលផលិតអេក្រង់ AMOLED សម្រាប់ផ្គត់ផ្គង់ឲ្យស្មាតហ្វូន P30 Series របស់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំនេះ ។ យោងតាមគេហទំព័រ Weibo បានអះអាងថា ព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុន Huawei បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Samsung ហើយបានប្រគល់ភារកិច្ចផលិតបន្ទះអេក្រង់ទាំងអស់សម្រាប់ស្មាតហ្វូន P30 Series ។

វាមានមូលហេតុច្រើន ដែលក្រុមហ៊ុន Huawei ផ្លាស់ប្ដូរដៃគូផ្គត់ផ្គង់អេក្រង់នេះ ។ Samsung គឺជាក្រុមហ៊ុនឧស្សាហកម្មដ៏ធំបំផុតនៅក្នុងវិស័យផលិតអេក្រង់ប្រភេទនេះ នៅចាំថាត្រកូល Mate របស់ Huawei គឺក្រុមហ៊ុន LG ជាអ្នកផលិតអេក្រង់ផ្គត់ផ្គង់ឲ្យស្មាតហ្វូន Mate 20 ហើយវាក៏មានបញ្ហាកើតឡើងនៅសប្ដាហ៍ដំបូងនៃការបើកដំណើរការ ដែលវាបានប៉ះពាល់ដល់ការលក់ស្មាតហ្វូនជាទូទៅ ។ មើលទៅក្រុមហ៊ុន Huawei ហាក់កំពុងធ្វើឲ្យក្រុមហ៊ុន Samsung ក្លាយជាផ្នែកមួយរបស់ខ្លួនហើយ និងផ្ដោតទៅលើគុណភាពជាចំបង៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: