ខ្មែរណូត

ស្វែងរក

  • PR

    ក្លឹបបាល់ទះបាត់ដំបង និងសមាគមន៍កីឡាបាល់ទះក្រសួងមហាផ្ទៃ (B) ទទួលបានកៅអីសម្រាប់ចូលរួមប្រកួត WURKZ Special Volleyball Cup 4×4 2024 នៅរាជធានីភ្នំពេញ

    BY Naren February 29, 2024
    ក្លឹបបាល់ទះបាត់ដំបង និងសមាគមន៍កីឡាបាល់ទះក្រសួងមហាផ្ទៃ (B) ទទួលបានកៅអីសម្រាប់ចូលរួមប្រកួត WURKZ Special Volleyball Cup 4×4 2024 នៅរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ គោលដៅទី១នៃការប្រកួតបាល់ទះ WURKZ Special Volleyball Cup 4×4 2024 ដែលបានប្រព្រឹត្តឡើងនៅមណ្ឌលបាត់ដំបង ទីតាំងនៅទីធ្លាបាល់ទះ វិទ្យាល័យនេតយ៉ង់ បានបញ្ចប់ទៅដោយរកឃើញក្រុមជ័យលាភីលេខ១និងលេខ២ដែលបានទទួលកៅអីបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

    ភេសជ្ជៈប៉ូវកម្លាំង វើក សូមចូលរួមអបអរសាទរដល់ក្រុមជ័យលាភីទាំងពីររួមមាន៖

    • ក្រុមជ័យលាភីលេខ១ ក្លឹបបាល់ទះបាត់ដំបង ទទួលបានពានរង្វាន់ចំនួន១, ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញចំនួន១ និងប្រាក់រង្វាន់ ១១លានរៀល

    • ក្រុមជ័យលាភីលេខ២ សមាគមន៍កីឡាបាល់ទះក្រសួងមហាផ្ទៃ (B) ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញចំនួន១ និងប្រាក់រង្វាន់ ៥លានរៀល

    ក្រៅពីនេះក្រុមចំណាត់ថ្នាក់លេខ៣និងលេខ៤ក៏ទទួលប្រាក់រង្វាន់ ២លានរៀល និង១លានរៀលផងដែរ។

    ការប្រកួតបាល់ទះ WURKZ Special Volleyball Cup 4×4 2024 នឹងបន្តដំណើរទៅកាន់គោលដៅទី២ មណ្ឌលសៀមរាប ដែលមានទីតាំងនៅតារាបាល់ទះ ១៦៨ ស្អត នៅថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹកតទៅ។ ទីតាំងមណ្ឌលខេត្តសៀមរាបមានក្រុមកីឡាករបាល់ទះ៤ខេត្តនឹងចូលរួមដែលមាន៖ ខេត្តសៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ និងកំពង់ធំ។

    បងប្អូនមកពីទីជិតទីឆ្ងាយអាចចូលរួមទស្សនាបានដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ហើយមានឱកាសឈ្នះរង្វាន់ជាច្រើនក្នុង Comment។

    តោះ! រង់ចាំមើលទាំងអស់គ្នាថាតើ២ក្រុមណាដែលទទួលបានកៅអីចូលរួមការប្រកួតនៅរាជធានីភ្នំពេញ?

    WURKZ បង្កើនថាមពលឥតឈប់ឈរ!

    ទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

    Share This Post: