មកដឹងទាំងអស់គ្នា អំពីភាពស្រដៀងគ្នារវាងការធ្លាក់របស់អាកាសចរណ៍អេត្យូពី និង Lion Air
ទីភ្នាក់ងាររដ្ឋបាលអាកាសចរណ៍សហព័ន្ធបានប្រកាសថា ខ្លួនកំពុងផ្អាកការហោះហើរយន្តហោះ Boeing 737 Max ទាំងអស់ ហើយពួកគេក៏បានកំណត់ភាពស្រដៀងគ្នារវាងការធ្លាក់យន្តហោះរបស់អេត្យូពីកាលពីសប្តាហ៍មុន ជាមួយនឹងការធ្លាក់យន្តហោះរបស់អាកាសចរណ៍ Lion Air របស់ឥណ្ឌូនេស៊ីកាលពីជិត ៦ ខែមុន។ រដ្ឋមន្រ្តីដឹកជញ្ជូនអេត្យូពីបានឱ្យដឹងថា ទិន្នន័យបឋមដែលបានរកឃើញពីប្រអប់ខ្មៅនៃការធ្លាក់យន្តហោះនៅអេត្យូពីមានភាពស្រដៀងគ្នាទៅនឹងការធ្លាក់យន្តហោះអាកាសចរណ៍ Lion Air ពិតមែន។
ចំណុចដែលយន្តហោះទាំង ២ មានភាពដូចគ្នាគឺ៖
– យន្តហោះទាំង ២ គឺជាម៉ូដែល Boeing 737 Max 8
– យន្តហោះទាំង ២ ប្រើប្រាស់ Software ដូចគ្នា
– ធ្លាក់ភ្លាមៗក្រោយចេញដំណើរមិនប៉ុន្មាននាទី
– យានិក (Pilots) សុទ្ធតែជាអ្នកមានបទពិសោធន៍រាប់ពាន់ម៉ោងនៅលើអាកាស
– យានិក (Pilots) របស់អាកាសចរណ៍ទាំង ២ បានឱ្យដំណឹងពីភាពមិនប្រក្រតី
យ៉ាងណាក៏ដោយភាពស្រដៀងគ្នានេះគ្រាន់តែជាជំំហានដំបូងប៉ុណ្ណោះ ការសិក្សាលម្អិតនឹងត្រូវលាតត្រដាងឆាបៗ ពោលគឺជាធម្មតាមានរយៈពេល ៣០ថ្ងៃ បន្ទាប់ពីរកឃើញប្រអប់ខ្មៅ (black box) ៕


អត្ថបទ៖ លីដា
ប្រភព៖ cnn