ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា នគរបាលដែលប្រើអា-វុធខុសច្បាប់ ឬឱ្យអា-វុធទៅអ្នកដទៃខ្ចី គួរបណ្ដេញចេញពីក្របខណ្ឌ

BY
Khmernote Media
March 1, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នគរបាលដែលប្រើប្រាស់អាវុធខុសច្បាប់ ឬឱ្យអាវុធទៅអ្នកដទៃខ្ចី គួរបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ ឯកឧត្តមអភិសន្តិបណ្ឌិតថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីបូកសរុបលទ្ធផលនៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ បានមានប្រសាសន៍ថា៖ « កន្លងមកនេះ ខ្ញុំជឿជាក់ថាកងកម្លាំងរបស់យើងមិនប្រើប្រាស់អាវុធខុសច្បាប់ទៀតទៅចុះ បើប្រើប្រាស់អាវុធនៅទីណាខុសច្បាប់ ឬមួយមិនមានការអនុញ្ញាត​ ឬឱ្យអាវុធទៅអ្នកដទៃខ្ចី ខ្ញុំគិតថា មិនចាំបាច់ទុកក្នុងក្របខណ្ឌទៀតទេ បណ្ដេញចេញតែម្ដងទៅ ព្រោះថាកាំភ្លើងមិនធម្មតាទេ បើយកទៅឱ្យគេខ្ចីមិនដឹងជាធ្វើអីខុស អាចនឹងសម្លាប់គេបាន អាចនឹងប្រើប្រាស់ទៅលើរឿងផ្ដេសផ្ដាសតាមតែចិត្ត ដូច្នេះការងារនេះ សូមពិនិត្យមើល៕

ប្រភព៖ Sar Sokha

Share This Post: