មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មួកសុវត្ថិភាព ត្រូវបាននគរបាលខណ្ឌដង្កោ កោះហៅឱ្យចូលខ្លួនមកផាកពិន័យក្នុងម្នាក់ៗចំនួន ៦ម៉ឺនរៀល
- March 1, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានកោះហៅមន្ត្រីនគរបាលម្នាក់ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មួកសុវត្ថិភាព ដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មួកសុវត្ថិភាព មានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មួកសុវត្ថិភាពក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






