ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុង២នៅក្នុងតំបន់អាស៊ីជាប់ឈ្មោះជាទីក្រុងថ្លៃបំផុតលើពិភពលោក សម្រាប់ជនបរទេសរស់នៅ

    BY autoadmin March 19, 2019
    ទីក្រុង២នៅក្នុងតំបន់អាស៊ីជាប់ឈ្មោះជាទីក្រុងថ្លៃបំផុតលើពិភពលោក សម្រាប់ជនបរទេសរស់នៅ

    យោងតាមការស្ទង់មតិលើទីក្រុងចំនួន ១៣៣ ដែលបានចេញផ្សាយក្នុងថ្ងៃអង្គារនេះ ដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU: Economist Intelligence Unit) បានឱ្យដឹងថា សិង្ហបុរី ហុងកុង និងប៉ារីស ត្រូវបានគេដាក់ឈ្មោះជាទីក្រុង ដែលថ្លៃបំផុតលើពិភពលោក សម្រាប់ជនបរទេសចូលមករស់នៅ។ នេះជាលើក ទី១ នៅក្នុងប្រវត្ដិសាស្ដ្រនៃការស្ទង់មតិ ដែលទីក្រុងទាំង៣ បានក្លាយជាជើងឯកទីក្រុងមានការចំណាយថ្លៃបំផុតរបស់ពិភពលោក។

    ការស្ទង់មតិការចំណាយនៅទូទាំងពិភពលោកក្នុង ឆ្នាំ២០១៩ របស់ EIU គឺដោយយោងតាមការប្រៀបធៀបតម្លៃរបស់មុខទំនិញជាង ៤០០ប្រភេទ ទូទាំង ១៦០ ផលិតផល និងសេវាកម្ម។ ទាំងអស់នេះក៏រួមមាន៖ ម្ហូបអាហារ ភេសជ្ជៈ សំលៀកបំពាក់ សម្ភារផ្គត់ផ្គង់គ្រួសារ និងរបស់របរផ្ទាល់ខ្លួន ក៏ដូចជាសាលារៀនឯកជន ជំនួយក្នុងផ្ទះ និងការចំណាយលើការកម្សាន្ត -ល-។

    ទីក្រុងរបស់អាស៊ីចំនួន ៤ បានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងឆ្នាំនេះ រួមមានទីក្រុងអូសាកា (ជប៉ុន) និងសេអ៊ូល (កូរ៉េខាងត្បូង) ចូលរួមជាមួយនឹងសិង្ហបុរី និងហុងកុង នៅក្នុងចំណាត់ថ្នាក់ទីក្រុងដែលមានតម្លៃថ្លៃបំផុតនេះ។ ខណៈដែលទីក្រុង ៤ ក្នុងតំបន់អាស៊ីជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ជាទីក្រុងថ្លៃបំផុត ទីក្រុងរបស់អាស៊ីក៏ជាប់ក្នុងបញ្ជីទីក្រុងដែលមានតម្លៃថោកក្នុងការចំណាយផងដែរ ដោយទីក្រុងរបស់អាស៊ីស្ទើរតែគ្រប់គ្រងទាំង ១០ ចំណាត់ថ្នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: