ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រកាសស្វែងរកម្ចាស់កង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1O-5956

    BY Khmernote Media March 5, 2024
    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រកាសស្វែងរកម្ចាស់កង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1O-5956

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣៥នាទី កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធានយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងកង់បីឥណ្ឌាមួយគ្រឿង នៅចំណុចវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។ ដោយឡែក ម្ចាស់កង់បីឥណ្ឌាពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1O-5956 មិនទាន់រកម្ចាស់ឃើញនៅឡើយទេ។ អាស្រ័យហេតុនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការប្រកាសស្វែងម្ចាស់ជាសាធារណៈ។ ក្នុងករណីម្ចាស់កង់បីឥណ្ឌាបានឃើញ សូមទំនាក់ទំនងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលេខទូរស័ព្ទ៖ 092 899 919

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay